លោក Guardiola ៖ ពួកយើងគ្មានសមត្ថភាពប្រកួតប្រជែងជាមួយ Liverpool ទៀតនោះឡើយ

7148

គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បានសារភាពថាទម្រង់លេងរបស់ក្រុម Liverpool នាពេលបច្ចុប្បន្ននេះគឺពិបាកធ្វើឲ្យពួកគេឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ខ្លាងណាស់ ។

Image result for Pep Guardiola

បច្ចុប្បន្នក្រុមហង្សក្រហម Liverpool បានវ៉ាដាច់ក្រុម Manchester City រហូតដល់ចំនួន ១០ ពិន្ទុ ខណះក្រុមរបស់លោក  Pep Guardiola នៅសល់មួយប្រកួតទៀតដែលនឹងត្រូវជួបជាមួយ Southampton នារាត្រីនេះ ។ ក្រុមរបស់លោក Jurgen Klopp មិនដែលចាញ់សោះក្នុងការប្រកួត ២០ ប្រកួតដំបូងនៃយុទ្ធនាការនេះ និងបានស៊ុតបញ្ចូលទីសរុបបានចំនួន ៤៨ គ្រាប់ និងគេស៊ុតបានតែ ៨ គ្រាប់ប៉ុណ្ណោះរហូតមកដល់ពេលនេះ ។

Image result for Liverpool

ទោះបីលោក Guardiola បានចំណាយទឹកប្រាក់រហូតដល់ចំនួន ៥៣៩ លានផោន ( ៦៨៥ លានដុលារ ) ចាប់តាំងពីគាត់មកដល់កីឡដ្ឋាន Etihad យ៉ាងណាក៏ដោយ អតីតគ្រូបង្វឹករបស់ក្លិប FC Barcelona រូបនេះបាននិយាយថាបច្ចុប្បន្នក្រុម Manchester City របស់លោកមិនអាចប្រកួតជាមួយក្រុម Liverpool បានឡើយ ។

Image result for Manchester City

លោក Guardiola បាននិយាយថា៖ ” យើងធ្វើបានយ៉ាងល្អមកដល់ពេលនេះ ។ យើងទទួលបាន ៤៤ ពិន្ទុនៅក្នុងជើងទី១ ។ ប្រសិនបើអ្នកទទួលបានពិន្ទុដូចគ្នាក្នុងជើងទី ២ នោះគឺ ៨៨ ពិន្ទុ ហើយជាមួយនឹង ៨៨ ពិន្ទុអ្នកគឺជាម្ចាស់ជើងឯក ។ អ្នកមានលេខដើម្បីក្លាយជាម្ចាស់ជើងឯក ។ ភាគច្រើននៃម្ចាស់ជើងឯកក្នុងក្របខ័ណ្ឌ Premier League ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះបានឈ្នះវាដោយមានពិន្ទុតិចតួច ។ យើងបានធ្វើបានយ៉ាងល្អ ” ។

Image result for Liverpool

លោកបន្តទៀតថា៖ ” ប៉ុន្តែពិតណាស់អ្នកមានការប្រកួតពីរលើកកន្លងមកទល់នឹងក្រុម Crystal Palace និង Leicester ហើយអ្នកមានអារម្មណ៍បែបនេះ ព្រោះពេលនេះមានក្រុមពីរដែលមានភាពល្អប្រសើរជាងយើងកាលពីខែមុន ។ តើយើងអាចនិយាយអ្វីបាននៅពេលដែលក្រុមហង្សក្រហម Liverpool ការពារមិនឲ្យគេស៊ុតចូលចំនួន ៩ ប្រកួត និងរកគ្រាប់បាល់ជាច្រើន? យើងមិនអាចប្រកួតប្រជែងជាមួយនឹងនោះទេបើប្រៀបធៀបជាមួយពួកគេ ។ ដូច្នេះយើងសម្លឹងមើលខ្លួនយើង ហើយប្រកួតទល់នឹងក្រុម Southampton យើងត្រូវតែធ្វើអ្វីដែលយើងធ្វើ ហើយព្យាយាមឈ្នះហើយនៅពេលដែលរឿងនោះកើតឡើងអ្វីគ្រប់យ៉ាងនឹងវិលត្រឡប់ទៅរកទីតាំងធម្មតាវិញ ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី