Real Madrid កំណត់តម្លៃខ្លួន Hazard ថោកខ្លាំង ធ្វើឱ្យក្លិបតូចៗចំនួន ៣ ប្រជែងគ្នាយក

29829
  • យោងតាមសារព័ត៌មាន Sunday Mirror បានឱ្យដឹងថា Real Madrid បានទម្លាក់តម្លៃស្នើសុំមកត្រឹមតែ ២៤ លានអឺរ៉ូលើកីឡាករ Eden Hazard ។
    ក្លឹបនៅក្របខណ្ឌ Premier League ចំនួន ៣ សុទ្ធសឹងតែបង្ហាញចំណាប់អារម្មណ៍ចង់បានខ្សែបម្រើប្រយុទ្ធអន្តរជាតិបែលហ្ស៊ិក Hazard រួមទាំងក្លិបអ្នកមានជាន់ថ្មី Newcastle, Everton និងក្រុមញញួរធំ West Ham ជាដើម។
    Hazard បានរងរបួសជាញឹកញាប់ស្ទើរមិនបានលេងទាល់តែសោះនៅឯក្លឹប Real Madrid ក្រោយពីក្លិបអធិរាជស បានចំណាយប្រាក់ ១១៥ លានអឺរ៉ូទៅឱ្យក្រុមតោខៀវ Chelsea ក្នុងឆ្នាំ ២០១៩ ដែលការមកដល់របស់ខ្សែប្រយុទ្ធរូបនេះ ត្រូវគេរំពឹងថាជាអ្នកស្នងតំណែងកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ប៉ុន្តែអ្វីៗបានបរាជ័យគិតមកទល់ពេលនេះ។
    តួរលេខបង្ហាញខ្លួន និងចំនួនគ្រាប់បាល់របស់កីឡាករវ័យ ៣០ ឆ្នាំនៅ Real Madrid ដ៏គួរឱ្យស.ង្វេគ.ណាស់។ Hazard លេងបានតែ ៥៤ ប្រកួតក្នុងរយៈពេលជិត ៣ ឆ្នាំកន្លងមកនេះ ហើយស៊ុតបានតែ ៥ គ្រាប់ប៉ុណ្ណោះ ដែលជាកំណត់ត្រាអាក្រ.ក់បំផុត៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី