គ្មានលុយទិញ Haaland ធំ Barcelona បង្វែគោលដៅទៅលើ Haaland តូច កំពុងរះរូបនេះវិញ

18396
  • Karim Adeyemi បានច្រានចោលសំណើដើម្បីចូលរួមជាមួយក្លឹប Barcelona នៅរដូវក្តៅក្រោយ នេះបើយោងតាម Sky Germany។
    ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ចង់ដើរតាមគន្លងរបស់តារាជើងស៊ុត Erling Haaland និងអភិវឌ្ឍខ្លួននៅក្នុងក្របខ័ណ្ឌ Bundesliga របស់អាល្លឺម៉ង់។ Borussia Dortmund ត្រូវបានគេរំពឹងថា នឹងជំនួសតំណែងកំពូលខ្សែប្រយុទ្ធន័រវេស ដោយយុវជន Adeyemi ប្រសិនបើ Haaland ចាកចេញ។
    មុននេះ កីឡាករវ័យ ១៩ ឆ្នាំសញ្ជាតិអាល្លឺម៉ង់ត្រូវបានគេនិយាយថា ជាគោលដៅអាទិភាពរបស់ Barca សម្រាប់ឆ្នាំ ២០២២ ខណៈគ្រូបង្វឹកថ្មីលោក Xavi កំពុងត្រូវការខ្សែប្រយុទ្ធយ៉ាងខ្លាំង ចំពេលខ្សែប្រយុទ្ធមួយចំនួនបានរងរបួស។
    Adeyemi ស៊ុតបញ្ចូលទីបាន ១៥ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ២ ដងក្នុងការបង្ហាញខ្លួន ២៦ លើកសម្រាប់ក្រុម Red Bull Salzburg ក្នុងរដូវកាលនេះ រួមទាំងស៊ុតបញ្ចូលទីបាន ៣ គ្រាប់ក្នុងក្របខ័ណ្ឌ Champions League ផងដែរ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី