ចប់! សណ្ឋាគារប្រណិតតម្លៃជិត ៣៥លាន$ របស់ Messi ត្រូវបានអាជ្ញាធរបញ្ជាឱ្យកម្ទេ.ច ចោល

21874
  • Lionel Messi ត្រូវបានគេឱ្យរុះរើសណ្ឋាគារប្រណិតរបស់គាត់នៅឯទីក្រុងបាសេឡូណា បន្ទាប់ពីមិនបំពេញតាមស្តង់ដារសំណង់របស់ទីក្រុង នេះបើយោងតាម El Confidencial ។
    សណ្ឋាគារមាន ៧៧ បន្ទប់ដែលគេស្គាល់ឈ្មោះថា ‘MiM Sitges’ មានតម្លៃ ២៦ លានផោន (ជិត ៣៥លានដុល្លារ) ហើយត្រូវបានទិញដោយខ្សែប្រយុទ្ធក្លិប PSG ក្នុងឆ្នាំ ២០១៧ ។ យ៉ររបស់សណ្ឋាគារត្រូវបានគេនិយាយថាធំពេក ហើយអគារនេះអាចប្រឈមនឹងហានិភ័យដួលរលំ ប្រសិនបើពួកគេមិនកែរសម្រួលឱ្យទៅតាមស្ដង់ដារទេនោះ។
    ការសង្គ្រោះបន្ទាន់នៃអគ្គីភ័យរបស់សណ្ឋាគារនេះ ក៏ត្រូវបានគេរាយការណ៍ថាមិនបានបំពេញតាមស្តង់ដារសុវត្ថិភាពផងដែរ។ Messi ប្រហែលជាមិនបានដឹងសូម្បីតែសណ្ឋាគាររបស់គាត់ត្រូវបានគេប្រាប់ឱ្យរុះរើចេញ លុះត្រាតែ El Confidencial ទាក់ទងគាត់ដើម្បីធ្វើការអត្ថាធិប្បាយលើបញ្ហានេះ។
    ក្រៅពីសណ្ឋាគារប្រណិតរបស់គាត់នៅទីក្រុងបាសេឡូណា Messi ក៏ជាម្ចាស់សណ្ឋាគារនៅ Ibiza និង Majorca ដែលជាផ្នែកមួយនៃការបណ្តាក់ទុនអាជីវកម្មរបស់គាត់ ក្រៅពីអាជីពជាកីឡាករបាល់ទាត់ ខណៈម្ចាស់ពានរង្វាន់ Ballon D’or ៧សម័យកាលរូបនេះ ជាកីឡាករបាល់ទាត់មានប្រាក់ឈ្នួលខ្ពស់បំផុតនៅលើពិភពលោក៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី