Man Utd បោះបង់ការតាមប្រមា.ញ់ Fede Valverde ក្រោយតម្លៃទិញផ្ដា.ច់ខ្ពស់ហួសប្រមាណ

18359
  • Manchester United លែងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Fede Valverde ពី Real Madrid ទៀតហើយ នេះបើយោងតាម Fabrizio Romano ដែលជាប្រភពលំដាប់ថ្នាក់មួយ។
    ខ្សែបម្រើ Valverde បានស្ថិតនៅលើរ៉ាដារបស់ក្លិបបិសាចក្រហម Manchester United ជាមួយនឹងរបាយការណ៍ជាច្រើនដែលភ្ជាប់កីឡាករអន្តរជាតិអ៊ុយរូហ្គាយរូបនេះទៅកាន់ទឹកដី Old Trafford ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិអ៊ុយរូហ្គាយ ថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីនៅក្រុមអធិរាជស Real Madrid ជាមួយនឹងលក្ខខណ្ឌដោះលែងមានតម្លៃប្រមាណ ១ ពាន់លានអឺរ៉ូឯណោះ។
    កីឡាករវ័យ ២៣ ឆ្នាំត្រូវបានគេចាត់ទុកថា ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមិនអាចលក់បាននៅ Real Madrid ព្រោះក្លិបកំណត់ថា Valverde នឹងក្លាយជាខ្សែបម្រើនាពេលអនាគតរបស់ពួកគេ បន្ទាប់ពីការចាកចេញរបស់ Luka Modric, Toni Kroos និង Casemiro។
    Fede Valverde មិនបានចាប់ផ្តើមការប្រកួតសម្រាប់ក្រុមលោក Carlo Ancelotti ចាប់តាំងពីគាត់បានរងរបួសឆ្អឹងខ្នងកាលពីខែតុលា។ ខ្សែបម្រើវ័យក្មេងរូបនេះ លេងបាន ១៥ ប្រកួតនៅរដូវកាលនេះ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី