លោក Ole កំពុងព្យាយាមបញ្ចុះបញ្ចូល Martial និង De Gea ឱ្យបន្តកិច្ចសន្យាថ្មីរបស់ពួកគេ

7185

លោក Ole Gunnar Solskjaer កំពុងព្យាយាមបញ្ចុះបញ្ចូល Anthony Martial និង David De Gea ឱ្យបន្តកិច្ចសន្យារបស់ពួកគេជាមួយកីឡដ្ឋាន Old Trafford ។

Image result for Ole Gunnar Solskjaer

កីឡាករទាំងពីររូបនេះកំពុងស្ថិតនៅឆ្ងាយពីការពង្រីកកិច្ចសន្យាបច្ចុប្បន្នរបស់ពួកគេបើទោះបីជាកិច្ចខិតខំប្រឹងប្រែងដ៏ល្អបំផុតរបស់ក្លឹប Manchester United និងការដឹកនាំដ៏ល្អរបស់គ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះ បន្ទាប់ពីការបណ្តេញលោក Jose Mourinho ចេញពីតំណែងយ៉ាងក៏ដោយ ក៏មិនទាន់ឃើញអ្នកទាំងពីរបង្ហាញអារម្មណ៍ចង់បន្តកិច្ចសន្យាថ្មីនៅឡើយទេ ។

Image result for Anthony Martial

លោក Solskjaer ក៏គឺជាប្រធានបទនៃការចាប់អារម្មណ៍ពីសំណាក់ក្លឹបដទៃផ្សេងទៀតនៅពេលគាត់ជាកីឡាករលេងឲ្យក្លឹបបីសាចក្រហម ប៉ុន្តែគាត់បានជ្រើសរើសបន្តកិច្ចសន្យាថ្មី បន្ទាប់ពីលោក Sir Alex Ferguson បានបញ្ចុះបញ្ចូលគាត់ដោយបាននិយាយថាគាត់គឺជាផ្នែកដ៏សំខាន់មួយនៃផែនការរបស់ក្លឹប ។ ហើយលោកក៏ចង់ធ្វើដូចគ្នានេះចំពោះអ្នកទាំងពីរផងដែរ ។

Image result for David De Gea

លោក Solskjaer បាននិយាយថា៖ ” ខ្ញុំដឹងថាក្លឹបចង់ឱ្យពួកគេ (Martial និង De Gea) ចុះហត្ថលេខា ជាការពិតពីព្រោះពួកគេគឺជាកីឡាករដែលមានគុណភាពល្អបំផុត ។ វាជារឿងដ៏ល្អសម្រាប់កីឡាករ ប៉ុន្តែនៅពេលដែលអ្នកនៅ Man United វាមិនមានស្មៅបៃតងច្រើនទេ ។ អ្នកស្ថិតនៅកន្លែងដែលល្អបំផុត ។ វាជាក្លិបដ៏ធំបំផុតនៅលើពិភពលោក ។ សម្រាប់ខ្ញុំ ខ្ញុំសង្ឃឹមថាខ្ញុំអាចជួយឬណែនាំកីឡាករទាំងនេះដើម្បីឱ្យពួកគេគិតថាពួកគេចង់ស្នាក់នៅក្លិបនេះបន្ត ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី