Ancelotti ជឿជាក់ថា Real Madrid មានគុណភាពគ្រប់គ្រាន់អាចយកពាន UCL ឆ្នាំនេះបាន

13771
  • លោក Carlo Ancelotti បាននិយាយទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីក្រុម Real Madrid ឈ្នះ ២-០ លើក្រុម Inter Milan នៅកីឡដ្ឋាន Estadio Santiago Bernabeu កាលពីយប់ថ្ងៃអង្គារ។
    គ្រូបង្វឹករបស់ Los Blancos ពេញចិត្តនឹងការបង្ហាញទម្រង់លេងរបស់ក្រុមលោក ហើយលោកមានទំនុកចិត្តលើឱកាសរបស់ក្រុមគាត់ក្នុងការប្រកួតប្រជែងពានរង្វាន់ Champions League នៅឆ្នាំនេះ ខណៈ Real Madrid បានកក់កៅអីវគ្គ ១៦ក្រុមចុងក្រោយនៃពានលំដាប់កំពូលអឺរ៉ុប។
    លោក Ancelotti បាននិយាយថា៖ “យើងកំពុងធ្វើបានល្អ។ យើងស្ថិតក្នុងកម្រិតខ្ពស់ ហើយឥឡូវនេះយើងមានការប្តេជ្ញាចិត្តការពារកាន់តែខ្លាំង។ យើងមានគុណភាពដើម្បីឈ្នះ LaLiga និងគុណភាពដើម្បីប្រកួតប្រជែងក្នុង Champions League”។
    គ្រូបង្វឹករូបនេះបន្តថា៖ “មិនមានក្រុមណាដែលមានគុណភាពដើម្បីឈ្នះ Champions League នោះទេ ប៉ុន្តែត្រូវប្រកួតប្រជែង។ មានក្រុមខ្លាំងជាច្រើន ហើយក្រុមផ្សេងទៀតមានគុណភាពខ្លាំង។ យើងមិនមែនជាក្រុមខ្លាំងក្នុងផ្នែកការពារទេ យើងមិនអាចការពារនៅលើទីលានបើកចំហបានទេ ប៉ុន្តែយើងមានគុណភាព បទពិសោធន៍ច្រើន និងការប្តេជ្ញាចិត្តខ្លាំង”៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី