ក្លឹបនៅឥណ្ឌូនេស៊ីមួយកំពុងតាមប្រម៉ាញ់អតីតម្ចាស់ពានស្បែកជើងមាស World Cup ម្នាក់

34528
  • អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយកីឡាករ Diego Forlan ត្រូវបានក្លិបឥណ្ឌូនេស៊ី Kalteng Putra គ្រោងនាំយកមកលេងនៅទឹកដីអាស៊ាននារដូវកាលថ្មីនេះ ។

    Image result for Diego Forlan

    ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Kalimantan កាលពីពេលថ្មីៗនេះទើបតែឡើងមកលេងនៅពានរង្វាន់លំដាប់កំពូលរបស់ឥណ្ឌូនេស៊ី Liga 1 ក្រោយពីប្រម៉ូតចេញពីក្របខ័ណ្ឌ Liga 2 នាឆ្នាំ ២០១៨ នេះ ។

    Image result for Diego Forlan

    គោលបំណងដ៏ធំរបស់ក្លឹប Kalteng Putra ត្រូវបានបញ្ជាក់ដោយគ្រូបង្វឹកលោក Kas ដោយលោកបាននិយាយថា៖ ” យើងបានជួបជាមួយភ្នាក់ងាររបស់ Forlan ហើយការទាមទារផ្នែកហិរញ្ញវត្ថុរបស់គាត់គឺស្ថិតនៅក្នុងមធ្យោបាយរបស់យើង ។ នាយកប្រតិបត្តិក្លឹបក៏មានមហិច្ឆតាដែរ ។ យើងមិនដែលឆ្លងកាត់បញ្ហាហិរញ្ញវត្ថុទេ ប្រាក់ខែនិងប្រាក់រង្វាន់របស់យើងត្រូវបានបង់ទាន់ពេលវេលា ” ។

    Related image

    ខ្សែប្រយុទ្ធវ័យ ៣៩ ឆ្នាំរូបនេះបច្ចុប្បន្នគឺជាកីឡាករដែលគ្មានតម្លៃខ្លួនដែលបានលេងឱ្យក្លឹប Kitchee SC នៅហុងកុងកាលពីដើមឆ្នាំនេះ ។ រូបគេបានបង្ហាញខ្លួនចំនួន ១១២ ប្រកួតសម្រាប់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយដែលក្នុងនោះរាប់បញ្ចូលទាំងការប្រកួត World Cup ចំនួនទាំង ៣ លើកផងដែរ ហើយស៊ុតបញ្ចូលទីសរុបចំនួន ៣៦ គ្រាប់មុនពេលចូលនិវត្តន៍ពីក្រុមជម្រើសជាតិអ៊ុយរូហ្គាយ កាលពីឆ្នាំ ២០១៥ ។ ហើយ Diego Forlan ក៏ធ្លាប់បានឈ្នះពាន Premier League កាលពីរដូវកាល ២០០២/០៣ និង FA Cup ២០០៣/០៤ ជាមួយនឹងក្លឹបបីសាចក្រហម Manchester United និងឈ្នះពានរង្វាន់ក្របខ័ណ្ឌ Europa League ២០០៩/១០ ជាមួយក្លឹប Atletico Madrid ថែមទៀតផង ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី