Bayern បានប្រាប់ Chelsea ថាពួកគេអាចនាំយក Hummels បាន ប៉ុន្តែត្រូវចំណាយ ៣៨ លានដុលារ

12032
  • ក្លិប Bayern Munich បានប្រាប់ទៅកាន់ក្លឹប Chelsea ថាពួកគេនឹងត្រូវចំណាយប្រាក់ចំនួន ៣០ លានផោន ( ៣៨ លានដុល្លារ ) ដើម្បីចុះហត្ថលេខាលើខ្សែការពារកណ្តាល Mats Hummels នាខែមករានេះ ។

    Image result for Mats Hummels

    ក្លឹបតោខៀវ Chelsea កំពុងសម្លឹងរកការពង្រឹងនៅតំបន់ការពាររបស់ពួកគេបន្ថែមទៀត និងបានកំណត់គោលដៅនាំយកកីឡាករវ័យ ៣០ ឆ្នាំ ដែលជារបងការពារដ៏រឹងមាំសម្រាប់ក្លិប Bayern Munich ដែលជួយឲ្យក្លឹបយក្សរបស់អាល្លឺម៉ងមួយនេះលើកពានក្របខ័ណ្ឌ Bundesliga ជាច្រើនរដូវកាលកន្លងមកនេះ ។

    Image result for Mats Hummels

    សមាជិកក្រុមជម្រើសជាតិអាល្លឺម៉ង Mats Hummels ក៏មានចំណាប់អារម្មណ៍លើការផ្លាស់ទៅកាន់កីឡដ្ឋាន Stamford Bridge ផងដែរ ប៉ុន្តែក្លឹប Bayern Munich បានផ្តល់ឱកាសឱ្យ Chelsea នូវថ្ងៃផុតកំណត់ត្រឹមតែថ្ងៃទី ១៤ ខែមករា ប៉ុណ្ណោះ ដើម្បីធ្វើឲ្យពួកគេងាយស្រួលក្នុងការស្វែងរកការចុះហត្ថលេខាផ្សេងមួយទៀតដើម្បីជំនួសកីឡាកររូបនេះមុនពេលទីផ្សាដោះដូរកីឡាករត្រូវបិទទ្វានាចុងខែមករាខាងមុខ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី