Spur ត្រៀមប្រាក់ឈ្នួលចំនួន ៩ លានក្នុង១ឆ្នាំសម្រាប់ Rabiot ដើម្បីបញ្ចប់ក្ដីសង្ឃឹម Barce

6667

ក្លឹប Tottenham Hotspur បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផ្តល់ជូនខ្សែបម្រើ Adrien Rabiot របស់ក្លឹប Paris Saint-Germain នៅក្នុងខែមករានេះ ។

Related image

ជាមួយនឹងកិច្ចសន្យារបស់គាត់ដែលនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ Adrien Rabiot បានយល់ព្រមចុះកិច្ចសន្យាជាមួយក្លឹប FC Barcelona សម្រាប់រដូវកាល ២០១៩-២០ ។ ទោះបីជាយ៉ាងណាក៏ដោយម្ដាយរបស់ Rabiot ដែលជាភ្នាក់ងាររបស់គាត់បានបង្កើននូវតំរូវការសំរាប់ការចុះហត្ថលេខាចន្លោះក្នុងតម្លៃទឹកប្រាក់ចំនួន ១០ លានអឺរ៉ូ ( ៩ លានផោន / ១១ លានដុល្លារ) ដល់ ១៥ លានអឺរ៉ូ ( ១៣ លានផោន / ១៧ លានដុល្លារ ) សម្រាប់ក្លឹបណាចង់បានមុនពេលកីឡាករសញ្ជាតិបារាំងរូបនេះក្លាយជាកីឡាករដែលគ្មានតម្លៃនាពេលខាងមុខ ។

Image result for Adrien Rabiot

នោះបានជំរុញឱ្យក្រុមមាន់ខ្នាយមាស Tottenham Hotspur ផ្តល់ប្រាក់ឈ្នួលចំនួន ៨ លានអឺរ៉ូ ក្នុងមួយឆ្នាំ សម្រាប់ Adrien Rabiot ប្រសិនបើពួកគេចង់ដណ្ដើមកីឡាករវ័យ ២៣ ឆ្នាំរូបនេះជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ La Liga ក្លឹប Barcelona ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី