តើ Barcelona នឹងរកបានប៉ុន្មាន ប្រសិនបើពួកគេឈ្នះជើងឯកពាន Europa League?

40189
  • Barcelona នឹងរកបាន ១៤.៩ លានអឺរ៉ូ ប្រសិនបើពួកគេអាចគ្រងជើងឯកពានរង្វាន់ UEFA Europa League នៅរដូវកាលនេះ។
    ក្រុមរបស់លោក Xavi បានបាត់បង់ប្រាក់ជាង ២០ លានអឺរ៉ូសម្រាប់ការមិនបានឈានទៅជុំទី ១៦ នៃក្របខ័ណ្ឌ UEFA Champions League នេះបើយើងគិតថា Barcelona អាចជោគជ័យនៅពានលំដាប់ទី២ អឺរ៉ុប។
    Barcelona បានធ្លាក់ចេញពីវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមខ្លាំង Bayern Munich ក្នុងប្រទេសអាល្លឺម៉ង់ ក្នុងការអវត្តមានកំពូលខ្សែប្រយុទ្ធ Lionel Messi ជាលើកដំបូង ដែលបានផ្លាស់ទៅ PSG។
    ពេលនេះក្រុមខ្លាំងអេស្ប៉ាញ Barcelona ត្រូវតែត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងនៅក្នុងពានរង្វាន់ Europa League ដោយចាប់ផ្តើមលេងនៅវគ្គ ១៦ក្រុមចុងក្រោយ ខណៈក្រុមនៅពានលំដាប់ទី២នេះ ក៏មិនធម្មតាដែរ សុទ្ធសឹងតែជាក្រុមមកពីលំគធំៗនៅជុំវិញតំបន់អឺរ៉ុប៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី