Ronaldo ជួយឱ្យក្លឹបសេះបង្កង់ Juventus បំបែកកំណត់ត្រាពិសេសមួយនៅក្របខ័ណ្ឌ Serie A

9777
  • កីឡាករ Cristiano Ronaldo បានជួយឱ្យក្លឹប Juventus រកបាន ៥៣ ពិន្ទុពីការប្រកួតបើកឆាកចំនួន ១៩ លើកក្នុងក្របខ័ណ្ឌ Serie A ។

    Image result for Cristiano Ronaldo

    ក្រុម Juventus បានផ្តួលក្រុម Sampdoria ក្នុងលទ្ធផល ២-១ កាលពីថ្ងៃសៅរ៍ដោយ Ronaldo ស៊ុតបញ្ចូលទីគ្រាប់បាន ពីរ គ្រាប់ម្នាក់ឯងនៅក្នុងកីឡដ្ឋាន Allianz ។​ លទ្ធផលនេះមានន័យថា Juventus បានឈ្នះ ចំនួន ១៧ លើកនិងស្មើ ២ ដងក្នុងការប្រកួត ១៩ លើករបស់ពួកគេនារដូវកាលថ្មី ២០១៨-១៩ ។

    Related image

    ក្លឹប Juventus បានបង្កើតកំណត់ត្រាថ្មីមួយដោយក្លាយជាក្រុមដំបូងដែលអាចរកបាន ៥៣ ពិន្ទុពីការប្រកួតចំនួន ១៩ ប្រកួតក្នុងក្នុងចំណោម ២០ ក្រុមនៅក្របខ័ណ្ឌ Serie A ។ ជាមួយលទ្ធផលនេះមានន័យថា Juventus បានទទួលពិន្ទុសរុប ១០១ ពិន្ទុនៅក្នុងឆ្នាំ ២០១៨ ដែលដូចគ្នានឹងកំណត់ត្រារបស់ ក្លឹប Torino នៅក្នុងក្របខ័ណ្ឌ Serie A កាលពីឆ្នាំ ១៩៤៨ ។

    Image result for Cristiano Ronaldo

    ក្រុមម្ចាស់ជើងឯកអ៊ីតាលីមួយនេះបានបង្ករភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងឆ្នាំនេះ ដោយបានចំណាយប្រាក់យ៉ាងច្រើនក្នុងការផ្ទេរ Ronaldo ពីក្លិប Real Madrid ។ ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់រូបនេះគឺជាតួរអង្គដ៏សំខាន់សម្រាប់ Juventus ដោយស៊ុតបញ្ចូលទីចំនួន ៨ គ្រាប់ក្នុងការបង្ហញខ្លួនចំនួន ១០ លើកចុងក្រោយនារដូវកាលនេះ និងជួយឲ្យក្រុមមួយនេះមិនទាន់ស្គាល់ពាក្យចាញ់នៅឡើយទេ ។

    Related image

    Ronaldo ក៏បានស៊ុតបញ្ជូលទីគ្រាប់ទី ១០០ សម្រាប់ Juventus ក្នុងឆ្នាំ ២០១៨ នេះផងដែរក្នុងជំនួបជាមួយនឹងក្រុម Sampdoria ។ កីឡាករមួយក្នុងចំណោមកីឡាករដែលដេញតាម Ronaldo ក្នុងការប្រជែងដណ្តើមពានពានរង្វាន់ Capocannoniere រដូវកាលនេះសម្រាប់ខ្សែប្រយុទ្ធកំពូលនៅក្របខ័ណ្ឌ Serie A គឺខ្សែប្រយុទ្ធខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលី Fabio Quagliarella និងខ្សែប្រយុទ្ធ Krzysztof Piatek ។ Cristiano Ronaldo ក្លាយជាកីឡាករដំបូងគេដែលទទួលបានជ័យជំនះបែបនេះចាប់តាំងពីលោក David Trezeguet បានធ្វើដូច្នេះសម្រាប់ក្រុម Juventus កាលពីឆ្នាំ ២០០៥ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី