Silva ៖ ការប្រជែងពានរង្វាន់ PL នឹងត្រូវបញ្ចប់ទាំងស្រុង ប្រសិនបើពួកយើងភ្លាត់ចាញ់ Liverpool

26133
  • ខ្សែបម្រើកណ្តាលរបស់ក្លឹប Manchester City កីឡាករ Bernardo Silva បានទទួលស្គាល់ថាការប្រជែងយកពានរង្វាន់របស់ក្រុមរបស់ខ្លួននឹងត្រូវបញ្ចប់ទាំងស្រុង ប្រសិនបើពួកគេមិនយកឈ្នះក្រុម Liverpool នៅថ្ងៃព្រហស្បតិ៍នេះបាន ។

    Image result for Bernardo Silva

    បន្ទាប់ក្លាយជាម្ចាស់ជើងឯកកាលពីរដូវកាលមុនក្រុមរបស់លោក Pep Guardiola បានចាញ់ចំនួន ៧ ពិន្ទុពីក្រោមក្រុម Liverpool នៅក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះ ។

    Image result for Bernardo Silva

    ក្រុមរបស់លោក Jurgen Klopp បានបង្ហាញឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនារដូវកាលថ្មី ២០១៨-១៩ ដោយបានឈ្នះរហូតដល់ចំនួន ១៧ លើក និងស្មើចំនួន ៣ ដងដោយមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេក្នុងចំណោមការប្រកួតនៅក្នុងលីគចំនួន ២០ ប្រកួតកន្លងមកនេះ ។

    Related image

    ខ្សែបម្រើសញ្ជាតិព័ទុយហ្គាល់វ័យ ២៤ ឆ្នាំកីឡាករ Bernardo Silva បានថ្លែងថា៖ ” យើងដឹងថាសម្ពាធគឺមានបន្តិចបន្តួចលើពួកយើង ។ ប្រសិនបើយើងមិនអាចទទួលបានជ័យជម្នះនោះទេ ( ការប្រកួតទល់នឹង Liverpool ) នឹងមានការលំបាកខ្លាំងណាស់ក្នុងការតាមពួកគេ ។ នោះហើយជាអ្វីដែលយើងនឹងព្យាយាមធ្វើ វាជាអ្វីដែលយើងព្យាយាមធ្វើរាល់ការប្រកួត ហើយយើងនឹងព្យាយាមដើម្បីឈ្នះបីពិន្ទុជាពិសេសជាមួយអ្នកគាំទ្ររបស់យើង ហើយយើងនឹងព្យាយាមដើម្បីឈ្នះការប្រកួត ” ។

    Related image

    គួរបញ្ជាក់ផងដែរថា ក្រុមរបស់លោក Pep Guardiola ក្លឹបមេឃខៀវ Manchester City នឹងត្រូវទទួលក្រុមដែលមិនទាន់ស្គាល់ពាក្យថាចាញ់សោះនៅក្នុងលីគកំពូលរបស់អង់គ្លេសក្លឹបហងក្រហម Liverpool នាថ្ងៃទី ៤ ខែ មករា នេះនៅក្នុងកីឡដ្ឋាន Etihad ដែលជាជំនួបប្រចាំសប្ដាហ៍ទី ២១ នៃក្របខ័ណ្ឌ Premier League ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី