ខ្សែបម្រើ Cesc Fabregas ខិតជិតចុះហត្ថលេខាជាមួយក្លឹប AS Monaco ជាផ្លូវការហើយ

7037

ខ្សែបម្រើកណ្តាល Cesc Fabregas របស់ក្លឹបតោខៀវ Chelsea ខិតជិតផ្ទេរទៅកាន់ក្លិប Monaco ហើយ ក្រោយពីមិនសូវបានបង្ហាញខ្លួនទាល់តែសោះក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Maurizio Sarri ។

Image result for Cesc Fabregas

កីឡាករសញ្ជាតិអេស្ប៉ាញវ័យ ៣១ ឆ្នាំរូបនេះកំពុងឈានដល់កិច្ចសន្យារយៈពេល ៦ ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅក្រុមតោខៀវ Chelsea ហើយគាត់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការចាកចេញពីកីឡដ្ឋាន Stamford Bridge បន្ទាប់ពីជួបរដូវកាលដ៏អាក្រក់ដោយមិនសូវបានបង្ហាញខ្លួនក្រោមការដឹកនាំរបស់លោក Maurizio Sarri ។

Image result for Cesc Fabregas

ទោះបីជា Fabregas ចង់ចាកចេញពីកីឡដ្ឋាន Stamford Bridge ដើម្បីស្វែងរកពេលវេលាលេងច្រើនយ៉ាងណាក៏ដោយក៏លោក Sarri ដែលជាគ្រូបង្វឹកនៅតែចង់ឱ្យអតីតកីឡាកររបស់ក្លឹបអ្នកមានបុណ្យ FC Barcelona រូបនេះបន្តស្នាក់នៅ Chelsea បន្តទៀត ។

Related image

លោក Sarri បាននិយាយកាលពីសប្តាហ៍មុនថា៖ ” វាពិតជាបញ្ហាមួយដោយគ្មានវត្តមានរបស់ Cesc ។ ខ្ញុំចង់ឱ្យគាត់ស្នាក់នៅ ខ្ញុំមិនដឹងពីការសម្រេចចិត្តចុងក្រោយរបស់ Cesc និងក្លឹបទេ ។ ប៉ុន្តែសម្រាប់ខ្ញុំវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយបើសិនជា Cesc នឹងចាកចេញ ខ្ញុំគិតថាយើងត្រូវការទិញកីឡាករផ្សេងទៀតហើយវាមិនងាយស្រួលនោះទេ ព្រោះបច្ចេកទេសរបស់ Cesc គឺជាកីឡាករដ៏សំខាន់បំផុត ” ។

Image result for Cesc Fabregas with Thierry Henry

ប្រសិនបើ Cesc Fabregas ផ្ទេរទៅកាន់ក្លឹប Monaco ពិតប្រាកដ៍មែននោះរូបគេនឹងបានធ្វើការក្រោមការដឹកនាំរបស់លោក Thierry Henry ដែលជាមិត្តរួមក្រុមរបស់ខ្លួន ដែលពួកគេទាំងពីរធ្លាប់ស្ថិតនៅក្នុងក្រុមតែមួយកាលពីនៅ Arsenal ចន្លោះឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៧ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី