លោក Emery និយាយថា Arsenal សមទទួលបានជ័យជម្នះខ្លាំងណាស់ ក្រោយពីបំបាក់ Fulham ៤-១

6335

លោក Unai Emery ដែលជាអ្នកចាត់ការទូទៅរបស់ Arsenal បានមានអារម្មណ៍ថាក្រុមរបស់លោកសមនឹងទទួលបានជ័យជម្នះ ៤-១ លើក្រុម Fulham បើទោះបីជាមានការលំបាកខ្លះក្នុងការទទួលជ័យជម្នះនៅថ្ងៃចូលឆ្នាំថ្មីនៅឯកីឡដ្ឋាន Emirates យ៉ាងណាក្ដី ។

Image result for Unai Emery

ក្រុមកាំភ្លើងធំបានផ្តល់នូវការឆ្លើយតបយ៉ាងល្អចំពោះការបរាជ័យយ៉ាងធ្ងន់ធ្ងរ ៥-១ របស់ពួកគេក្រោមថ្វីជើងរបស់ក្រុម Liverpool កាលពីថ្ងៃសៅរ៍ ដោយបានធ្វើឲ្យពួកគេបញ្ចប់នៅក្នុងចំណាត់ថ្នាក់លេខ ៥ នៅក្នុងក្របខ័ណ្ឌ Premier League ។

Related image

លោក Emery បានប្រាប់ BBC Sport ថា៖ ” យើងចង់ឈ្នះហើយលទ្ធផលនេះនឹងផ្តល់ទំនុកចិត្ត ។ យើងបន្តជំរុញនិងបង្កើតឱកាសហើយយើងអាចរីករាយ ។ វាជារឿងធម្មតាដែលអ្នកគាំទ្រមានការសង្ស័យខ្លះក្នុងលទ្ធផល ២-១ ប៉ុន្តែក្រុមនេះបានបន្តធ្វើការងាររបស់ពួកគេហើយការប្រកួតដូចទៅនឹងអ្វីដែលបានគ្រោងទុករបស់យើង ។ ខ្ញុំគិតថាយើងសមនឹងទទួលបានពិន្ទុ ។ យើងបានស៊ុតបញ្ចូលទីជាមួយកីឡាករផ្សេងៗគ្នា ហើយយើងអាចបន្តកសាងអត្តសញ្ញាណរបស់យើងជាមួយកីឡាករ ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី