លោក Valverde ៖ “ស្មារតីប្រកួតប្រជែងរបស់ Messi” គឺជាគុណសម្បត្តិល្អបំផុតរបស់គាត់

11885
  • លោក Ernesto Valverde បានកោតសរសើរដល់សមត្ថភាពប្រកួតប្រជែងរបស់ខ្សែប្រយុទ្ធ Lionel Messi ដែលជាគុណសម្បត្តិល្អបំផុតរបស់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះនៅក្នុងក្លិប FC Barcelona ។

    Image result for Ernesto Valverde

    Lionel Messi ត្រូវបានគេចាត់ទុកថាជាកីឡាករដ៏អស្ចារ្យបំផុតគ្រប់ពេលទាំងអស់ដោយបានឈ្នះពាន Ballons d’Or ចំនួន ៥ សម័យកាល និងឈ្នះពានរង្វាន់សរុបចំនួន ៣២ ជាមួយនឹងក្លិបយក្សរបស់អេស្ប៉ាញមួយនេះ ។

    Image result for Ernesto Valverde

    ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះកំពុងតែរីករាយជាមួយរដូវកាលដ៏អស្ចារ្យនៅរដូវកាល ២០១៨/២០១៩ នេះដោយស៊ុតបញ្ចូលទីចំនួនបាន ២១ គ្រាប់នៅគ្រប់ការប្រកួតទាំងអស់រួមទាំងរកបាននៅក្របខ័ណ្ឌ La Liga ចំនួន ១៥ គ្រាប់ផងដែរ ។

    Related image

    FC Barcelona បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងនារដូវកាលនេះដោយវ៉ាដាច់ក្រុមលេខ ២ ក្លឹប Atletico Madrid ចំនួន ៣ ពិន្ទុ និងមាន ៨ ពិន្ទុលើសក្លឹប Real Madrid ដែលបច្ចុប្បន្នកំពុងឈរនៅលេខ ៤ ដោយសល់មួយប្រកួតនៅក្នុងដៃ ។

    Image result for Lionel Messi

    លោក Valverde បានប្រាប់ទូរទស្សន៍ Barca TV ថា៖ ” អ្វីដែលខ្ញុំបានលើកឡើងអំពី Leo Messi គឺជាការទទួលខុសត្រូវដ៏ធំបំផុតរបស់គាត់សម្រាប់ក្រុមនេះ វាបង្ហាញគ្រប់ការប្រកួតទាំងអស់ ។ អ្វីដែលគាត់ធ្វើគឺមិនត្រឹមតែពិបាកទេ ប៉ុន្តែគាត់ធ្វើវាម្តងហើយម្តងទៀត … វាត្រូវការកម្លាំងខាងស្មារតីដ៏ធំសម្បើម ។ ខ្ញុំមិនដែលស្គាល់នរណាម្នាក់ដែលមានស្មារតីប្រកួតប្រជែងបែបនេះពីមុនមកទេ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី