Iniesta ថា Barce នឹងលុតក្រុម Chelsea នៅក្នុងផ្ទះរបស់ខ្លួន

40226
  • ក្រោយពីបាន​ត្រឹម​ស្មើ​ ១-១ នៅ​ក្នុង​ការប្រកួត​ជើងទី១ កាលពីថ្ងៃអង្គារនេះ នៅ​ Stamford Bridge ខ្សែបម្រើ​របស់​ក្លិប​ Barcelona គឺកីឡាករចាស់វស្សា​ Andres Iniesta បាន​និយាយ​ថា​ក្រុម​គេ​នឹង​កម្ចាត់ Chelsea នៅ Camp Nou នៅជើងទីពីរនេះ ។ Lionel Messi បាន​ស៊ុត​គ្រប់បាល់ទី ១ ដែលជាគ្រាប់ដំបូងរបស់ខ្លួន ពេល​ប្រកួត​ទល់​នឹង​ក្រុម​តោខៀវ ដែលជួយ​ឲ្យ​ Barca ទទួលបាន​បាល់​ចំណេញ​ក្រៅ​ផ្ទះ​ ក្នុង​ការប្រកួត​កាល​ពី​ថ្ងៃអង្គារ​ម្សិលម៉ិញនេះ។

    Image result for Andres Iniesta vs chelsea 2018

    ការពិតទៅ Messi មិន​ដែល​ស៊ុតបានសូម្បីមួយគ្រាប់ក្នុង​ជំនួប​ទល់​នឹង​ក្រុម​តោ​ខៀវ​នេះ ៨ ប្រកួត​មុនៗ តែ​លើក​នេះ​ គេ​បាន​ប្រែក្លាយបាល់​របស់​ Andreas Christensen របស់ក្រុម​តោខៀវ​ដែល​ទាត់​ចេញពីក្នុង​ប្រអប់​មិនត្រូវគោលដៅ បែ​រជាទៅរក Iniesta ដែល​ក្រោយ​មក​ក៏បាន​បោះមក​​ឲ្យ​ Messi ដែល​មិន​បាន​ធ្វើ​ឲ្យ​បាត់តឱកាស​ឡើយ​ ហើយ​ក៏ជាគ្រាប់​បាល់​ចំណេញ​សម្រាប់​ Barca ដែរ។

    Related image

    ការពិត​ក្រុម​តោខៀវទេ​ដែល​ជាអ្នក​រក​បាន​គ្រាប់​បាល់​មុន ដែល​ធ្វើ​បាន​ដោយ​កីឡាករ Willian នៅនាទី ៦២។
    Iniesta ប្រាប់​ TV3 ថា “នេះជាការប្រកួត​ដែល​មាន​គ្រប់រស់ជតិ វាជាការប្រកួត​ Champions League ដ៏ពិសេស”។

    Image result for Andres Iniesta vs chelsea 2018

    “វាជាការប្រកួត​ដ៏ស្វិតស្វាញ់​តទល់​គ្នា​រវាង​ក្រុម​ខ្លាំងទាំងពីរ។ យើង​ដឹង​ថា​វា​នឹង​ពិបាក​មិនខាន”។
    “ខ្ញុំជឿថា​ពេល​លេង​នៅផ្ទះ​គឺខុសគ្នាពីការលេងក្រៅផ្ទះ​។ យើង​នឹង​លេង​នៅ​ពីមុខអ្នកគាំទ្រ​របស់​យើង ហើយ​យើង​ស្គាល់​ទីលាន​យើង​ច្បាស់ជាង”។
    “យ៉ាងណាក្តី យើង​ដឹង​ហើយ​ថា​វា​នឹង​ស្មុក​ស្មាញ​សម្រាប់ពួកយើង​ព្រោះ​ថា​ពួក​គេ​មក​ដើម្បី​ប្រកួត​ជាមួយយើង ហើយ​ពួកគេ​គឺជាក្រុម​ដ៏ល្អបំផុត​មួយ​នៅ​អឺរ៉ុប គឺ​គេ​មាន​កីឡាករ​ល្អៗ ហើយ​នេះជាការប្រកួត​ Champions League ទៀតផង។”

    ដោយ៖ តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី