គ្រូបង្វឹក Barcelona លោក Valverde ៖ ខ្ញុំមិនដឹងថា តើខ្ញុំនឹងត្រូវធ្វើអ្វីនៅរដូវកាលក្រោយនោះទេ

25278
  • លោក Ernesto Valverde គ្រូបង្វឹករបស់ក្លិប FC Barcelona បានសារភាពថាគាត់អាចចាកចេញពីក្លឹបបន្ទាប់ពីយុទ្ធនាការនេះត្រូវបានបញ្ចប់ ។

    Image result for Ernesto Valverde

    លោក Valverde ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លឹប Barcelona កាលដើមរដូវកាល ២០១៧ ដែលអតីតគ្រូបង្វឹករបស់ក្លិប Athletic Bilbao រូបនេះបានដឹកនាំក្រុមខ្លាំងរបស់អេស្ប៉ាញមួយនេះឱ្យទទួលបានជោគជ័យយ៉ាងជាទីគាប់ចិត្តផងដែរសម្រាប់យុទ្ធនាការដំបូងរបស់គាត់ដោយជួយឲ្យក្លឹបលើកពានរង្វាន់ក្របខ័ណ្ឌ La Liga និង Copa Del Rey ។

    Image result for Ernesto Valverde win laliga

    ក្រុមអ្នកមានបុណ្យ Barca បានបន្តរីកចម្រើននៅរដូវកាលនេះក្រោមការដឹកនាំរបស់បុរសវ័យ ៥៤ ឆ្នាំរូបនេះដោយជួយឲ្យក្រុមយក្សរបស់អេស្ប៉ាញមួយនេះឈរនៅកំពូលតារាងក្របខ័ណ្ឌ La Liga និងបានឈានទៅដល់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយផងដែរ ។

    Image result for Ernesto Valverde win laliga

    លោក Valverde នៅសល់កិច្ចសន្យាមួយឆ្នាំទៀតនៅរដូវកាល ២០១៩-២០ ប៉ុន្តែទាំងលោកនិងក្លិបមានជម្រើសមួយដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះមួយឆ្នាំមុន មុនពេលបញ្ចប់យុទ្ធនាការបច្ចុប្បន្ន ។ ហើយគាត់បានបញ្ជាក់ថាគាត់នៅតែអាចជ្រើសរើសដើម្បីបញ្ចប់ពេលវេលារបស់គាត់នៅ Camp Nou បន្ទាប់ពីចំណាយពេលអស់ពីររដូវកាល ។

    Image result for Ernesto Valverde win laliga

    លោក Valverde បានប្រាប់ទូរទស្សន៍ Barca ថា៖ ” ខ្ញុំមិនដឹងថា ខ្ញុំនឹងធ្វើអ្វីនៅរដូវកាលក្រោយទេ នៅក្នុងកីឡាបាល់ទាត់នេះតើនរណាដឹង? យើងទាំងអស់គ្នាដឹងពីរឿងរ៉ាវទាំងអស់ ។ សម្រាប់យើងពីរខែគឺវែងណាស់ ។ ប្រសិនបើអ្នកឈ្នះការប្រកួតអ្នកគ្រប់គ្នាសប្បាយចិត្ត ហើយប្រសិនបើអ្នកចាញ់អ្នកគ្រប់គ្នាកំពុងមើលអ្នក ។ អ្វីដែលខ្ញុំចង់បានគឺសម្រាប់មនុស្សគ្រប់គ្នាពេញចិត្តនឹងការងារ ប៉ុន្តែយើងនឹងមិនបោកប្រាស់នោះទេ ។ ប្រសិនបើអ្នកមិនឈ្នះលីគទេនោះគ្រប់គ្នាមើលទៅគ្រូបង្វឹកដោយសារតែវាត្រូវបានសម្គាល់ដូចនោះ ។ ខ្ញុំព្យាយាមបំពេញតាមគោលដៅ ហើយពិតណាស់មានរបៀបជាច្រើនដែលយើងបានចាកចេញ ហើយសូមមើលវា ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី