Cristiano Ronaldo ៖ ខ្ញុំមិនជក់ចិត្តនឹងពានរង្វាន់បុគ្គលនោះទេ សំខាន់ក្រុមទទួលជ័យជម្នះ

9257
  • កំពូលខ្សែប្រយុទ្ធឆ្នើមបំផុតនៅក្នុងពិភពលោក Cristiano Ronaldo បានសារភាពថាខ្លួនឈប់ជក់ចិត្តទៅនឹងពានរង្វាន់បុគ្គលទៀតហើយ ប៉ុន្តែរឿងដែលសំខាន់បំផុតគឺក្រុមទទួលបានជ័យជម្នះ ។

    Image result for Cristiano Ronaldo

    តារាឆ្នើមសញ្ជាតិព័ទុយហ្គាលវ័យ ៣៣ ឆ្នាំ Cristiano Ronaldo បានក្រសោបពានរង្វាន់ជាច្រើនទាំងជាមួយក្លឹប និងក្រុមជម្រើសជាតិ ហើយរួមទាំងពានរង្វាន់បុគ្គលរាប់មិនអស់នោះឡើយ ។ Ronaldo បានក្លាយជាកីឡាករកំពូលរបស់ពិភពលោកអស់រយះពេលជាង ១០ ឆ្នាំមកដោយធ្លាប់បានកសាងភាពល្បីល្បាញជាមួយក្លឹប Sporting , Manchester United , Real Madrid និងក្លឹបបច្ចុប្បន្នរបស់គេ Juventus ។ បន្ទាប់ពីឈ្នះពានជាមួយក្លឹបជាច្រើនរួមជាមួយពានរង្វាន់ Euro Cup ២០១៦ ជាមួយព័ទុយហ្គាល់រូបគេក៏ឈ្នះពានរង្វាន់បុគ្គលរាប់មិនអស់ផងដែរដូចជា Ballon d’Or ចំនួន ៥ ដង ស្បែកជើងមាស ៤ ដង និងពានរង្វាន់ជាច្រើនផ្សេងទៀត ប៉ុន្តែរូបគេបាននិយាយថាខ្លួនឈប់ជក់ចិត្តទៅនឹងពានបុគ្គលទៀតហើយ ។

    Related image

    Ronaldo បានសារភាពថា៖ ” ខ្ញុំមិនជក់ចិត្តនឹងរង្វាន់បុគ្គលនោះទេ ហើយរឿងសំខាន់បំផុតគឺជួយឱ្យក្រុមឈ្នះ ។ អ្វីៗផ្សេងទៀតគឺជាផលវិបាកធម្មជាតិ ។ ខ្ញុំមានអារម្មណ៍ដូចគ្នាអំពីការបំបែកកំណត់ត្រា ខ្ញុំមិនខ្វល់ទេ ពួកគេគ្រាន់តែកើតឡើងដោយសារតែខ្ញុំកែលម្អកាន់តែច្រើនឡើងៗ ” ។

    Related image

    ក្លឹបសេះបង្កង់ Juventus គឺជាក្រុមមួយដែលត្រូវបានគេចាត់ទុកថាក្រុមដែលមានភាគរយខ្ពស់ក្នុងការប្រជែងសម្រាប់ពានក្របខ័ណ្ឌ Champions League នារដូវកាលនេះដោយសារតែការចុះហត្ថលេខាលើអតីតកំពូលខ្សែប្រយុទ្ធរបស់ក្លិប Real Madrid ប៉ុន្តែ Ronaldo គិតថាវានឹងមានការលំបាកសម្រាប់ Juventus នារដូវកាលនេះ ។

    Image result for Cristiano Ronaldo win UEFA aw

    ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Juventus រូបនេះបានបន្តថា៖ ” កម្រិតបច្ចេកទេសនិងកាយសម្បទារបស់ក្រុមទាំងអស់គឺមានភាពល្អប្រសើរ ។ ជ័យជម្នះកំពុងកាន់តែលំបាក ហើយនោះហើយជាមូលហេតុដែលខ្ញុំត្រូវធ្វើការកាន់តែលំបាកដើម្បីស្ថិតនៅលើកំពូល ។ ការដែលឈ្នះវា ( ពានរង្វាន់ក្របខ័ណ្ឌ Champions League ) គឺស្រស់ស្អាត ហើយវាគឺជាអ្វីដែលធ្វើឱ្យខ្ញុំសប្បាយចិត្ត ប៉ុន្តែប្រសិនបើមិនកើតឡើងទេ វាមិនមែនជាទីបញ្ចប់នៃពិភពលោកនេះនោះទេ ” ៕

    ដោយ៖តារា

    ប្រភព :
    marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី