Navas ហាក់និយាយលាទៅកាន់អ្នកគាំទ្របន្ទាប់ពីបន្លយពាក្យថា “សូមអរគុណសម្រាប់អ្វីគ្រប់យ៉ាង”

5964

តើពាក្យចចាមអារ៉ាមរបស់អ្នកចាំទី Keylor Navas ក្នុងការចាកចេញពីក្លឹប Real Madrid ពិតមែនដែរឬទេ? យើងមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែស្ថានភាពសម្រាប់អ្នកចាំទីនៅរដូវកាលនេះបានក្លាយជារដូវកាលអាក្រក់បំផុតក្នុងអាជីពរបស់គេ បន្ទាប់ពីការមកដល់របស់អ្នកចាំទី Thibaut Courtois នៅក្រោមការដឹកនាំរបស់លោក Santiago Solari ។

Image result for Keylor Navas

អ្នកចាំទីកូស្ដារីការវ័យ ៣២ ឆ្នាំ Keylor Navas បានក្លាយជាអ្នកចាំទីដៃទី ២ របស់ក្លិប Real Madrid បន្ទាប់ពីម្ចាស់ស្រោមដៃមាសប្រចាំព្រឹត្តិការណ៍ FIFA World Cup អ្នកចាំទី Thibaut Courtois បានផ្ទេរពីក្លឹបតោខៀវ Chelsea កាលពីរដូវក្ដៅនេះ ។ បើទោះបីជា Courtois ខ្លួនឯងបានសារភាពថាមិនមានឈាមអាក្រក់រវាងអ្នកចាំទីទាំងពីរក៏ដោយក៏ពួកគេទាំងពីរកំពុងហ្វឹកហាត់យ៉ាងខ្លាំងដើម្បីត្រៀមខ្លួនប្រកួតប្រជែងជម្រើសដំបូងនាឆ្នាំថ្មី ២០១៩ នេះ ។

Image result for Keylor Navas

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសម្រាប់ Navas វានឹងគ្មានប្រយោជន៍ទេក្នុងការចំណាយពេលប៉ុន្មានឆ្នាំរបស់គាត់នៅក្នុងស្រមោលរបស់អ្នកចាំទីដៃស្អិតរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិករូបនេះ ។ ហើយរឿងដែលល្អបំផុតដើម្បីទទួលពេលវេលាលេងច្រើនឡើងវិញគឺមានតែផ្លាស់ទៅលេងនៅក្លឹបផ្សេងតែប៉ុណ្ណោះ ។

Image result for Keylor Navas

ក្នុងអំឡុងពេលនៃការហ្វឹកហាត់មួយដែលបើកចំហសម្រាប់សាធារណជននៅឯ Estadio Alfredo De Stefano គាត់បាននិយាយទៅអ្នកគាំទ្រហាក់បីដូចជាគាត់និយាយលាអ្នកគាំទ្ររបស់គាត់ ។ ហើយក្រោយមកគាត់បានបង្ហោះរូបភាពនៅលើ Instagram របស់គាត់ជាមួយចំណងជើងដែលនិយាយថា “សូមអរគុណសម្រាប់អ្វីគ្រប់យ៉ាង” ។

Related image

Keylor Navas បានក្លាយជារបាំងការពារគ្រាប់បាល់ដ៏ល្អឥខ្ចោះសម្រាប់ក្លឹប Real Madrid បន្ទាប់ពីផ្ទេរពីក្លឹប Levante កាលពីឆ្នាំ ២០១៤ ក្នុងការមកជំនួសស្ដេចអ្នកចាំទីសញ្ជាតិអេស្ប៉ាញ Iker Casillas និងបានជួយឲ្យក្លឹបយក្សរបស់អេស្ប៉ាញមួយនេះឈ្នះពានរង្វាន់ជាច្រើនដូចជាក្របខ័ណ្ឌ La Liga ២០១៦-១៧ , Supercopa de Espana ឆ្នាំ ២០១៧ , UEFA Champions League: ២០១៥-១៦, ២០១៦-១៧, ២០១៧-១៨ , UEFA Super Cup ឆ្នាំ ២០១៤, ២០១៧ និង FIFA Club World Cup ២០១៤, ២០១៦, ២០១៧, ២០១៨ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី