
ក្រៅពីការខិតខំប្រឹងប្រែងរួមគ្នាជាមួយក្លឹប FC Barcelona កីឡាករ Lionel Messi កំពុងមានបំណងបន្តបំបែកឯតទគ្គកម្មជាច្រើនផ្សេងទៀតនៅក្នុងឆ្នាំថ្មី ២០១៩ នេះ ។ កំពូលខ្សែប្រយុទ្ធឆ្នើមរបស់អាហ្សង់ទីន Lionel Messi បានក្លាយជាកីឡាករលំដាប់ពិភពលោកអស់រយះពេលជាង ១០ ឆ្នាំមកហើយ ដោយជួយឲ្យក្រុមអ្នកមានបុណ្យ Barcelona ឈ្នះពានរង្វាន់ជាងច្រើនរាប់មិនអស់ និងបានបំបែកកំណត់ត្រាផ្ទាល់ខ្លួនជាច្រើនរាប់មិនអស់ផងដែរ បើគិតត្រឹមឆ្នាំ ២០១៨ កន្លងមកនេះ ។
ហើយត្រូវបានគេជឿជាក់ថានៅក្នុងឆ្នាំថ្មី ២០១៩ នេះម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាលរូបនេះនឹងបន្តបំបែកកំណត់ត្រាជាច្រើនទៀត ហើយកំណត់ត្រាទាំងរួមមាន៖
១/ កំណត់ត្រារបស់លោក Giggs ដែលឈ្នះពានច្រើនបំផុតនៅក្នុងក្លឹបតែមួយ
ប្រសិនបើក្លឹប Barcelona ចង់ឈ្នះពានរង្វាន់ចំនួន ៣ នៅក្នុងឆ្នាំនេះ នោះនឹងធ្វើឲ្យ Messi កាន់កាប់ពានរង្វាន់រួមចំនួន ៣៦ នៅក្នុងក្លឹបតែមួយដែលស្មើនឹងអតីតខ្សែបម្រើ Ryan Giggs របស់ក្លឹប Manchester United ។
២/ កំណត់ត្រាឈ្នះរបស់ Casillas
កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះក៏អាចកាន់កាប់កំណត់ត្រាសម្រាប់ការទទួលបានជ័យជម្នះច្រើនបំផុតនៅក្របខ័ណ្ឌ La Liga ផងដែរ ខណៈដែលរូបគេនៅសល់តែ ១១ ប្រកួតប៉ុណ្ណោះ ដើម្បីតាមទាន់កំណត់ត្រារបស់អតីតអ្នកចាំទីរបស់ក្លឹប Real Madrid អ្នកចាំទី Iker Casillas ដែលបានឈ្នះការប្រកួតរហូតដល់ចំនួន ៣៣៤ លើក ។
៣/ ឈ្នះស្បែកជើងមាសលើកទី ៦
Messi កំពុងមានបំណងចង់ឈ្នះស្បែកជើងមាសលើកទី ៦ របស់គាត់ និងលើកទី ៣ ជាប់ៗគ្នារបស់គាត់ដែលជាអ្វីដែលគ្មាននរណាម្នាក់បានសម្រេចនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ។
៤/ បំបែកប្រវត្តិសាស្ត្ររបស់លោក Telmo Zarra
Messi ក៏កំពុងសម្លឹងរកការឈ្នះពាន Pichichi លើកទី ៦ ក្នុងអាជីពរបស់គេផងដែរ ដែលពានរង្វាន់នេះផ្តល់ដោយការសែត MARCA ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតនៅក្របខ័ណ្ឌ LaLiga ដែលស្មើនឹងចំនួនអតីតខ្សែប្រយុទ្ធដ៏ល្បីល្បាញរបស់អេស្ប៉ាញលោក Telmo Zarra ។ បច្ចុប្បន្នកីឡាករវ័យ ៣១ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបានចំនួន ៣៩៨ គ្រាប់ ហើយនៅសល់តែ ២ គ្រាប់ប៉ុណ្ណោះដែលរូបគេនឹងស៊ុតបាន ៤០០ គ្រាប់ ។
៥/ ហេតទ្រីកចំនួន ៥០ ដង
ប្រធានក្រុមរបស់របស់ Barcelona រូបនេះគឺនៅសល់តែ ហេតទ្រីក មួយលើកទៀតតែប៉ុណ្ណោះ ដើម្បីធ្វើឲ្យរូបគេទទួលបានកំណត់ត្រា ហេតទ្រីក ចំនួន ៥០ ដង ក្នុងអាជីពរបស់គេ ។
ចាំអ៊ុតមើលទាំងអស់គ្នាថាតើ Lionel Messi នឹងបំបែកកំណត់ត្រាណាខ្លះនៅក្នុងឆ្នាំថ្មី ២០១៩ នេះ?
ដោយ៖