លោក Guardiola ៖ មានមនុស្សជាច្រើនសួរថាតើនឹងមានអ្វីកើតឡើងបើយើងចាញ់ Liverpool

8628

លោក Pep Guardiola គ្រូបង្វឹករបស់ក្លឹប Manchester City បាននិយាយថាការប្រកួតជាមួយក្រុមកំពុងឈរនៅកំពូលតារាងនៃក្របខ័ណ្ឌ Premier League ក្លឹប Liverpool គឺជាឱកាសដ៏ល្អមួយសម្រាប់ក្រុមរបស់លោកដើម្បីកាត់បន្ថយគន្លាតចំនួន ៧ ពិន្ទុ ។

Image result for Pep Guardiola

ការប្រកួត ៤ លើកចុងក្រោយរវាងក្រុមរបស់លោក Jurgen Klopp និងក្រុមរបស់អតីតគ្រូបង្វឹករបស់ក្លឹប Barcelona ក្លឹបហងក្រហម Liverpool បានទទួលជ័យជម្នះ ៣ លើកនិងចាញ់មួយលើកប៉ុណ្ណោះ រួមទាំងការទម្លាក់ក្រុម Man City ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។

Image result for manchester city vs liverpool

អ្នកចាត់ការទូទៅរបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បានប្រាប់សន្និសីទសារព័ត៌មានថា៖ ” ការពិតគឺច្បាស់ណាស់ ព្រោះយើងមាន ៧ ពិន្ទុនៅពីក្រោយ ហើយវាគឺជាឱកាសដ៏ល្អសម្រាប់យើងដើម្បីកាត់បន្ថយគម្លាតនេះ ។ មនុស្សជាច្រើនសួរអំពីអ្វីដែលនឹងកើតឡើង ប្រសិនបើយើងចាញ់ ប៉ុន្តែយើងនឹងព្យាយាមលេងការប្រកួតរបស់យើងនៅទីនោះ ហើយប្រយុទ្ធដើម្បីដណ្ដើមពានក្របខ័ណ្ឌ Premier League ” ។

Image result for manchester city vs liverpool

គ្រូបង្វឹកវ័យ ៤៧ ឆ្នាំរូបនេះបន្តទៀតថា៖ ” ខ្ញុំមិនគិតថាអ្វីដែលបានកើតឡើងពីអតីតកាលនឹងធ្វើឱ្យប៉ះពាល់ដល់អនាគតដូចដែលវាជាក្រុមហង្សក្រហម Liverpool និងក្លឹប Manchester United ជាក្រុមដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស ” ៕

ដោយ៖តារា

ប្រភព :
marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី