លោក Jurgen Klopp ៖ Manchester City គឺជាក្រុមដែលល្អបំផុតនៅក្នុងពិភពលោក

14326
  • មុនពេលការប្រកួតក្នុងជំនួបក្របខ័ណ្ឌ Premier League ដែលមនុស្សទូទាំងពិភពលោកកំពុងទង្ទឹមរង់ចាំយ៉ាងខ្លាំងដែលជាការប្រកួតរវាងក្រុមហង្សក្រហម Liverpool ទល់នឹងក្រុម Manchester City នៅក្នុងរាត្រីនេះ លោក Jurgen Klopp បានធ្វើការសរសើរដល់គូរសត្រូវរបស់លោកថាជាក្រុមល្អបំផុតនៅក្នុងពិភពលោក ។

    Image result for Jurgen Klopp

    បើទោះបីជាបច្ចុប្បន្នក្រុមហង្សក្រហមវ៉ាដាច់ក្រុមរបស់លោក Pep Guardiola រហូតដល់ ៧ ពិន្ទុយ៉ាងណាក៏ដោយក៏គ្រូបង្វឹកសញ្ចាតិអាល្លឺម៉ង់ទុក Manchester City ជាបេក្ខភាពធំបំផុតក្នុងប្រជែងជាមួយពានរង្វាន់ក្របខ័ណ្ឌ Premier League ជាមួយពួកគេ ។

    Image result for Pep Guardiola

    ក្លឹបមេឃខៀវ Manchester City គឺជាក្រុមដែលមានបំណងចង់ការពារតំណែងជើងឯករបស់ពួកគេ ប៉ុន្តែបន្ទាប់ពីការចាញ់ ២ លើកចុងក្រោយ បានធ្វើឲ្យក្រុមរបស់លោក Klopp ឡើងទៅឈរនៅកំពូលតារាងជំនួសវិញ ។

    Image result for Manchester City

    អ្នកចាត់ការទូទៅរបស់ហងក្រហម Liverpool រូបនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា៖ ” វាគឺជាការប្រកួតដ៏ស្មុគស្មាញណាស់ ព្រោះពួកគេគឺជាក្រុមដ៏រឹងមាំជាមួយនឹងគ្រូបង្វឹកមិនគួរឱ្យជឿ ។ យើងត្រូវតែក្លាហានដូចនៅក្នុងការប្រកួតផ្សេងទៀត សម្រាប់ខ្ញុំពួកគេគឺជាក្រុមដ៏ល្អបំផុតនៅក្នុងពិភពលោក ” ។

    Related image

    លោក Jurgen Klopp ក៏បាននិយាយអំពីការវិលត្រឡប់របស់កំពូលខ្សែបម្រើ Kevin De Bruyne ពីការរងរបួសវិញផងដែរ ដោយបាននិយាយថា៖ ” គាត់ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យ បើបាត់បង់កីឡាករដូចជាគាត់វាគឺជាការខកចិត្តយ៉ាងខ្លាំង ។ ខ្ញុំពិតជារីករាយណាស់នៅពេលគាត់ត្រឡប់មកវិញ ហើយអ្នកដែលស្រឡាញ់បាល់ទាត់ត្រូវតែស្រឡាញ់ Kevin De Bruyne ” ៕

    ដោយ៖តារា

    ប្រភព :
    marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី