លិចលឺដំណឹងថា Aaron Ramsey បានចុះហត្ថលេខាជាមួយនឹងក្លឹប Juventus រួចរាល់ហើយ

6815

យោងតាមប្រភពព័ត៌មាន SportMediaset បានឱ្យដឹងថាកីឡាករ Aaron Ramsey បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងក្លឹប Juventus រួចរាល់ហើយ ខណះពួកគេនឹងបង្ហាញនៃកិច្ចសន្យាជាផ្លូវការនាពេលខាងមុខ ។ របាយការណ៍ខាងលើបានអះអាងថា ក្រុមម្ចាស់ជើងឯកអ៊ីតាលីក្លឹបសេះបង្កង់ Juventus បានផ្តល់កិច្ចសន្យារយៈពេលប្រាំឆ្នាំជាមួយ Ramsey ដែលធ្វើឲ្យកីឡាករសញ្ជាតិវេលស៍រូបនេះនឹងទទួលបានប្រាក់បៀវត្សចំនួន ៦,៥ លានអឺរ៉ូក្នុងមួយឆ្នាំ ។

Image result for Aaron Ramsey

បើតាមការបញ្ជាក់កាលពីមុនរបស់ការសែត Tuttosport បានឲ្យដឹងថា អ្វីគ្រប់យ៉ាងបានបង្ហាញថាក្លឹប Juventus គឺជាទិសដៅដែលទំនងបំផុតសម្រាប់កីឡាករវេលស៍វ័យ ២៨ ឆ្នាំរូបនេះដែលរូបគេមានបំណងចង់លេងជាមួយ Cristiano Ronaldo  ប្រសិនបើ Ramsey ផ្ទេរទៅកាន់ក្រុមសេះបង្កង់ពិតមែន នោះខ្សែបម្រើរូបនេះនឹងក្លាយជាកីឡាករដែលរកប្រាក់ចំណូលខ្ពស់បំផុតលំដាប់ទីពីរនៅក្នុងប្រទេសអ៊ីតាលី ។ ខណះលោក Unai Emery ក៏ត្រូវបានគេសាកសួរអំពីអនាគតរបស់ខ្សែបម្រើរូបនេះហើយបានធ្វើការអត្ថាធិប្បាយលើពាក្យចចាមអារ៉ាមជាមួយ Juventus ផងដែរ ។

Image result for Aaron Ramsey

លោក Emery បានថ្លែងថា៖ ” ខ្ញុំមិនដឹងទេ ខ្ញុំចង់ឱ្យគាត់ផ្តោតការយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃជាមួយយើងក្នុងការហ្វឹកហាត់ និងការគិតសម្រាប់ការប្រកួតបន្ទាប់ ។ ខ្ញុំកំពុងសម្លឹងមើលគាត់ហើយគាត់បានផ្តោតអារម្មណ៍យ៉ាងខ្លាំងជាមួយយើងឥឡូវនេះ ។ កាលពីថ្ងៃអង្គារលោកបានស៊ុតបាល់បញ្ចូលទីនៅពេលដែលលោកលេងបាន ១៥ នាទី ហើយលោកបានផ្តល់នូវទម្រង់លេងដ៏ល្អ ។ ខ្ញុំចង់បានវាពីគាត់ ហើយគាត់ត្រូវការមើលទៅអនាគតរបស់គាត់ ប៉ុន្តែខ្ញុំចង់ឱ្យគាត់មានវត្តមាននៅជាមួយយើងនៅចុងបញ្ចប់នៃរដូវកាលនេះគឺជាពេលវេលាដែលគាត់អាចទៅលេងក្រុមនេះឬក្រុមមួយផ្សេងទៀត ” ។

មុននេះ BBC ក៏បានរាយការណ៍ថា Aaron Ramsey មិនបានសម្រេចចិត្តនៅឡើយទេនៅក្នុងអនាគតរបស់គាត់ ស្របពេលមានពាក្យចរចាអារ៉ាមជាច្រើនទាក់ទងជាមួយក្លឹបយក្សដូចជា Bayern Munich, Inter Milan, Juventus, Paris St-Germain និង Real Madrid ដែលជាគោលដៅដ៏មានសក្តានុពលសម្រាប់កីឡាករវ័យ ២៨ ឆ្នាំរូបនេះ ។ ក្រុមកាំភ្លើងធំ Arsenal បានសម្រេចចិត្តមិនបន្តកិច្ចសន្យារយៈពេលវែងថ្មីមួយសម្រាប់កីឡាករវេលស៍រូបនេះកាលពីខែកញ្ញា ក្រោមហេតុផលបញ្ហាហិរញ្ញវត្ថុ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី