N’Golo Kante ៖ Chelsea មិនអាចពឹងផ្អែកទាំងស្រុងទៅលើ Eden Hazard នោះឡើយ

7333

N’Golo Kante បានប្រាប់មិត្តរួមក្រុម Chelsea របស់គាត់ថាពួកគេត្រូវការធ្វើអ្វីបន្ថែមទៀតដើម្បីជួយឱ្យកីឡាករ Eden Hazard បន្ទាប់ពីស្មើរក្នុងលទ្ធផល ០-០ ជាមួយក្រុម Southampton ។

Image result for N'Golo Kante

Eden Hazard បានក្លាយជាកីឡាករឆ្នើមប្រចាំក្រុម Chelsea នារដូវកាលនេះដោយស៊ុតបញ្ចូលទីបានចំនួន ១០ គ្រាប់និង បញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបានចំនួន ៩ ដងក្នុងការប្រកួតចំនួន ២០ លើកក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះ ។

Image result for Eden Hazard

ប៉ុន្តែតារាឆ្នើមរបស់ប៊ែលហ្សិករូបនេះមិនអាចជួយសង្គ្រោះឲ្យក្រុមតោខៀវទទួលបាន ៣ ពិន្ទុនៅក្នុងកីឡដ្ឋាន Stamford Bridge កាលពីថ្ងៃពុធបាននោះឡើយ ។ Hazard បានបង្ហាញទម្រង់លេងយ៉ាងរស់រវើកបើទោះបីជាគ្មាននរណាម្នាក់នៅក្នុងក្រុមតោខៀវ Chelsea បង្ហាញទម្រង់លេងល្អយ៉ាងក៏ដោយ ។

Image result for Eden Hazard with N'Golo Kante

Kante បានទទួលស្គាល់ថាការបង្ហាញទម្រង់លេងរបស់ Hazard គឺល្អណាស់ ប៉ុន្តែតារាសញ្ជាតិបារាំងរូបនេះបាននិយាយថាក្រុមរបស់ខ្លួនត្រូវតែធ្វើឱ្យបានច្រើនដើម្បីជួយខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះ ។

Image result for Eden Hazard with N'Golo Kante

Kante បានប្រាប់គេហទំព័រផ្លូវការរបស់ Chelsea ថា៖ ” យើងទាំងអស់គ្នាដឹងថា Eden គឺជាកីឡាករដ៏អស្ចារ្យម្នាក់ គាត់បានជួយយើងយ៉ាងច្រើនក្នុងរដូវកាលនេះនិងរដូវកាលមុន ។ គាត់អាចធ្វើឱ្យមានភាពខុសប្លែកនៅពេលណាក៏បាន ប៉ុន្តែយើងត្រូវតែពឹងលើអ្នករាល់គ្នា ។ យើងបង្កើតឱកាសដែលយើងខកខាន ។ វាជាពេលវេលាដ៏លំបាក ប៉ុន្តែយើងត្រូវតែត្រលប់មកវិញ ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី