
យោងតាមក្រុមហ៊ុន KPMG International ដែលជាអ្នកផ្តល់សេវាសវនកម្មពន្ធនិងផ្តល់ប្រឹក្សានៅទ្វីបអឺរ៉ុបបានបង្ហាញបញ្ជីឈ្មោះកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន ។
យោងតាមបញ្ជីខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ ២៦ ឆ្នាំ Neymar គឺជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតនៅលើពិភពលោកជាមួយតម្លៃ ២២៩,១ ខណះមិត្តរួមក្រុមរបស់គេនៅក្លឹប PSG កីឡាករវ័យក្មេង Kylian Mbappe ស្ថិតនៅលំដាប់លេខ ២ ស្របពេលដែលម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាល Lionel Messi ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ។ រីឯអតីតតារាឆ្នើមរបស់ក្លឹប Real Madrid ដែលទើបតែនឹងផ្ទេរទៅ Juventus នៅដើមរដូវកាលនេះ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo មិនស្ថិតនៅក្នុងតារាងកំពូលទាំង ១០ នោះទេ ប៉ុន្តែជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតប្រចាំក្របខ័ណ្ឌ Serie A ជាមួយតម្លៃខ្លួន ១០៧,៣ លានអឺរ៉ូ ។
ចំណែកឯខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបហងក្រហម Liverpool កីឡាករ Mohamed Salah ជាប់ចំណាត់ថ្នាក់លេខ ៤ និង Harry Harry Kane របស់ក្លឹប Tottenham Hotspur កាន់កាប់តំណែងលេខ ៥ ។ ខណះខ្សែបម្រើកណ្ដាលរបស់ក្លឹបបីសាចក្រហម Manchester United កីឡាករ Paul Pogba និងខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្រុមមាន់គក់បារាំង Antoine Griezmann ក៏ស្ថិតក្នុងបញ្ជីលំដាប់កំពូលទាំង ១០ នេះផងដែរ ។
១០/ កីឡាករ Philippe Coutinho មានតម្លៃខ្លួន ១១៨,២ លានអ៊ឺរ៉ូ
៩/ កីឡាករ Paul Pogba មានតម្លៃខ្លួន ១១៩,៣ លានអឺរ៉ូ
៨/ កីឡាករ Antoine Griezmann មានតម្លៃខ្លួន ១២៥,៦ លានអឺរ៉ូ
៧/ កីឡាករ Kevin de Bruyne មានតម្លៃខ្លួន ១២៩,៤ លានអឺរ៉ូ
៦/ កីឡាករ Eden Hazard មានតម្លៃខ្លួន ១៤៨,២ លានអ៊ឺរ៉ូ
៥/ កីឡាករ Harry Kane មានតម្លៃខ្លួន ១៥១,១ លានអឺរ៉ូ
៤/ កីឡាករ Mohamed Salah មានតម្លៃខ្លួន ១៦៨,៣ លានអឺរ៉ូ
៣/ កីឡាករ Lionel Messi មានតម្លៃខ្លួន ២០៣,៣ លានអឺរ៉ូ
២/ កីឡាករ Kylian Mbappe មានតម្លៃខ្លួន ២១៥ លានអឺរ៉ូ
១/ កីឡាករ Neymar មានតម្លៃខ្លួន ២២៩,១ លានអឺរ៉ូ
ហើយតម្លៃទាំងនេះគ្រាន់តែជាការព្យាករណ៍របស់ក្រុមហ៊ុន KPMG International តែប៉ុណ្ណោះ តម្លៃជាក់ស្ដែងគឺស្ថិតនៅលើក្លឹបរបស់កីឡាករនីមួយៗជាអ្នកកំណត់ ៕
ដោយ៖តារា