Rabiot នឹងចូលរួមជាមួយ Barcelona ដោយគ្មានតម្លៃខ្លួនជាមួយប្រាក់ឈ្នួល ១០ លានអឺរ៉ូក្នុង១ឆ្នាំ

6556

ក្លឹប FC Barcelona ត្រូវបានគេរាយការណ៍ថាពួកគេបានទទួលជោគជ័យក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Adrien Rabiot របស់ក្លឹប Paris Saint-Germain ដែលស្ថិតនៅកំពូលនៃបញ្ជីកីឡាករផ្ទេរទាំង ៥ នាក់សម្រាប់ឆ្នាំ ២០១៩ ជាមួយនឹងកីឡាករ Frenkie  De Jong របស់ក្លិប Ajax ផងដែរ ។

Image result for Adrien Rabiot

កីឡាករសញ្ជាតិបារាំងរូបនេះបានបដិសេធមិនបន្តកិច្ចសន្យាថ្មីរបស់គាត់ដែលកុងត្រាបច្ចុប្បន្ននឹងត្រូវផុតកំណត់នៅរដូវក្តៅនេះ ដោយខ្សែបម្រើឆ្នើមរបស់ក្លឹប Paris Saint-Germain បានក្លាយជាគោលដៅផ្ទេរដ៏ធំបំផុតសម្រាប់ក្លឹបយក្សមួយចំនួននៅអឺរ៉ុបរួមទាំងក្រុមអ្នកមានបុណ្យ Barcelona ផងដែរ ។

Image result for Adrien Rabiot

កាសែតដ៏ល្បីចំនួនពីរដែលមានមូលដ្ឋាននៅទីក្រុង Barcelona គឺការសែត Diario SPORT និង Mundo Deportivo បានអះអាងថា ក្រុមម្ចាស់ជើងឯកអេស្ប៉ាញមួយនេះគឺជាក្រុមដែលមានភាគរយខ្ពស់បំផុតសម្រាប់ការប្រជែងយកកីឡាករសញ្ជាតិបារាំងវ័យ ២៣ ឆ្នាំរូបនេះ ។ ខណៈដែលការសែត Diario SPORT បានទទូចថាការប្រជុំមួយនឹងខិតជិតមកដល់អំពីកិច្ចចរចាររវាង Rabiot និង Barca ក្នុងពេលខាងមុខនេះ ។

Image result for Adrien Rabiot

ហើយឥឡូវនេះអ្នកយកព័ត៌មានរបស់ The Guardian លោក Fabrizio Romanomen ក៏បានបង្ហាញអំពីការពិតដែលថាក្រុម Barcelona និង PSG បានឈានដល់កិច្ចព្រមព្រៀងមួយទាក់ទងទៅនឹងការផ្ទេរកីឡាករសញ្ជាតិបារាំងរូបនេះ ។ ខណះអ្នកសារព័ត៌មានជនជាតិអ៊ីតាលីរូបនេះបានឲ្យដឹងទៀតថា Rabiot នឹងចូលរួមជាមួយ Barcelona ដោយគ្មានតម្លៃខ្លួននៅក្នុងខែមិថុនាជាមួយប្រាក់ឈ្នួលចំនួន ១០ លានអឺរ៉ូក្នុងមួយឆ្នាំ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី