លោក Mijatovic ៖ Bale គ្មានគុណភាពដើម្បីធ្វើជាអ្នកដឹកនាំក្រុម Real Madrid នោះទេ

13887
  • លោក Pedja Mijatovic ដែលបានលេងឱ្យក្លឹប Real Madrid ចន្លោះឆ្នាំ ១៩៩៦ និង ១៩៩៩ បានសារភាពថាគាត់ចូលចិត្ត Gareth Bale ក្នុងនាមជាកីឡាករម្នាក់ ប៉ុន្តែគាត់ថា Bale មិនមែនជាអ្នកដឹកនាំដែលក្រុមអធិរាជសរត្រូវការនោះទេ ។

    Image result for Pedja Mijatovic

    ការចាកចេញរបស់កីឡាករ Cristiano Ronaldo ទៅកាន់ Juventus បានបង្កើតការខ្វះចន្លោះប្រហោងនៅក្នុងក្លឹប Real Madrid ហើយមិនមានកីឡាកររូបណាម្នាក់មកបំពេញចន្លោះប្រហោងរបស់តារាសញ្ជាតិព័រទុយហ្គាល់រូបនេះនៅឡើយទេ ។

    Image result for Gareth Bale

    លោក Mijatovic បានប្រាប់ El Larguero ថា៖ ”  Bale គឺជាការអាម៉ាស់មួយ ។ ខ្ញុំចូលចិត្តគាត់ ប៉ុន្តែគាត់គ្មានគុណភាពដើម្បីធ្វើជាអ្នកដឹកនាំនៅក្លឹបដូចក្រុម Real Madrid ទេ បន្ទាប់ពីចាកចេញរបស់ Cristiano ។ វាគួរឱ្យព្រួយបារម្ភថាគាត់ធ្វើឱ្យខ្លួនឯងរងរបួសជាញឹកញាប់ ” ។

    Image result for Cristiano Ronaldo

    លោក Pedja Mijatovic ក៏បានរិះគន់អំពីការផ្លាស់ប្តូរកីឡាកររបស់លោក Santiago Solari ជាពិសេសការជំនួសកីឡាករ Luka Modric នៅក្នុងនាទី ៦៣ ជំនួសដោយកីឡាករ Federico Valverde ផងដែរ ។

    Related image

    លោកបាននិយាយថា៖ ” ប្រសិនបើកីឡាករម្នាក់ចាប់ផ្តើមលេងហើយមានអារម្មណ៍ល្អគាត់គួរតែបន្ត ។ ប្រសិនបើគាត់សុំឱ្យត្រូវជំនួសនោះគឺជារឿងមួយផ្សេង ប៉ុន្តែបើមិនដូច្នោះខ្ញុំមិនយល់ទេ ។ ការផ្លាស់ប្តូរកីឡាករ Modric គឺជាការសម្រេចចិត្តខុស ។ ខ្ញុំមិនយល់ទេថា Toni Kroos អាចជំនួសបាន ” ៕

    ដោយ៖តារា

    ប្រភព :
    marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី