Buffon រិះគន់ថាមកពី Ronaldo ទើបធ្វើឱ្យ Juventus ធ្លាក់ចុះខ្សោយ មិនអាចឈ្នះ UCL បាន

43852
  • Gianluigi Buffon បានក្លាយជាមនុស្សចុងក្រោយគេក្នុងពិភពបាល់ទាត់អ៊ីតាលី ដែលនិយាយមិនល្អពីឥទ្ធិពលរបស់ Cristiano Ronaldo ទៅលើ Juventus បន្ទាប់ពីការមកដល់ឆ្នាំ ២០១៨ របស់គាត់ពី Real Madrid ។
    កីឡាករសញ្ជាតិព័រទុយហ្គាល់ បានចូលរួមជាមួយក្រុមយក្សរបស់ប្រទេសអ៊ីតាលី ពីទីក្រុង Madrid សម្រាប់រយៈពេល ៣ ឆ្នាំ ដែលក្នុងនោះមនុស្សជាច្រើននៅជុំវិញកីឡាបាល់ទាត់អ៊ីតាលីជឿថា Juventus បានដើរថយក្រោយ។ ដោយបានឈ្នះជើងឯក Serie A ប្រាំពីរឆ្នាំជាប់ៗគ្នាមុនពេលគាត់មកដល់ ហើយពួកគេបានឈ្នះពីរដងទៀត មុនពេលចាញ់ក្រុម Inter Milan កាលពីរដូវកាលមុន។ ក្រៅពីការប្រកួតក្នុងស្រុក Juventus បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Champions League ពីរដងក្នុងរយៈពេលបួនឆ្នាំមុនពេល CR7 មកដល់ ប៉ុន្តែមិនដែលឡើងហួសវគ្គ ៨ក្រុមចុងក្រោយឡើយជាមួយខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះ។
    អ្នកចាំទីចាស់វស្សា Buffon បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ TUDN ថា៖ “Juventus មានឱកាសឈ្នះពានរង្វាន់ Champions League ឆ្នាំដំបូង ដែលគាត់ (Ronaldo) នៅទីនោះ នៅពេលដែលខ្ញុំនៅ Paris Saint-Germain។ ខ្ញុំមិនអាចយល់ថាមានអ្វីកើតឡើងទេ”។
    អ្នកចាំទីវ័យ ៤៣ឆ្នាំដែលកំពុងលេងឱ្យក្លិប Parma បន្តលើកឡើងថា៖ “នៅពេលខ្ញុំត្រលប់មកវិញ ខ្ញុំបានធ្វើការជាមួយគាត់រយៈពេលពីរឆ្នាំ ហើយពួកយើងធ្វើបានល្អ ប៉ុន្តែខ្ញុំគិតថា Juventus បានបាត់បង់ DNA ក្រុមរបស់ពួកគេ ខណៈពេលដែលគាត់នៅទីនោះ។ យើងបានឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០១៧ ពីព្រោះយើងជាក្រុមដែលពោរពេញដោយបទពិសោធន៍ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតគឺយើងជាក្រុម។ តែយើងបានចាញ់ជាមួយនឹង Ronaldo”។
    គួរបញ្ជាក់ផងដែរថា Cristiano Ronaldo បានផ្លាស់ទៅចូលរួមជាមួយក្លិប Juventus ក្នុងឆ្នាំ២០១៨ ពីក្លិប Real Madrid ក្នុងតម្លៃ ១០០លានអឺរ៉ូ ដោយបង្ហាញខ្លួនសរុបបាន ១៣៤ប្រកួតស៊ុតបញ្ចូលទី ១០១គ្រាប់ ប៉ុន្តែអំឡុងពេលគាត់នៅទីនោះ Juventus ហាក់បង្ហាញទម្រង់មិនបានល្អប៉ុន្មាននោះទេ ដោយថែមទាំងបាត់បង់ឱកាសការពារតំណែងជើងឯកអ៊ីតាលីលើកទី១០ ជាប់ៗគ្នារបស់ពួក ខណៈបើនិយាយអំពីការប្រកួតប្រជែងពានអឺរ៉ុប ក្រុមដែលមានរហ្ស័សនាមថា សេះបង្កង់មួយនេះ កាន់តែយ៉ាប់យ៉ឺនទៅទៀត មិនដែលឆ្លងផុតវគ្គ ៨ក្រុមចុងក្រោយឡើយ៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី