
ក្លឹបយក្សរបស់ប្រទេសតួកគី Besiktas និងខ្សែការពារ Pepe បានឈានដល់ការបញ្ចប់កិច្ចព្រមព្រៀងនៅចុងឆ្នាំ ២០១៨ នេះ ហើយអតីតខ្សែការពារឆ្នើមរបស់ក្លឹប Real Madrid រូបនេះកំពុងតែស្វែងរកក្លឹបថ្មី ។
ក្លឹប Porto គឺជាក្លឹបដែលបានសាងភាពល្បីល្បាញឲ្យខ្សែការពារសញ្ជាតិព័ទុយហ្គាល់វ័យ ៣៣ ឆ្នាំរូបនេះចន្លោះឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៧ មុនពេលផ្លាស់ទៅកាន់យក្សរបស់អេស្ប៉ាញក្លឹបធិរាជស Real Madrid កាលពីឆ្នាំ ២០០៧ ។ ក្នុងអំឡុងពេលលេងនៅ Real Madrid រូបគេបានក្លាយជាខ្សែការពារលំដាប់ពិភពលោកមួយរូបដោយរួមចំណែកជួយឲ្យក្រុមមួយនេះឈ្នះពានជាច្រើនដូចជា ក្របខ័ណ្ឌ La Liga ចំនួន ៣ ដង , Copa Del Rey ចំនួន ២ លើក , Supercopa de Espana ចំនួន ២ ដង , Champion league ចំនួន ៣ ដង , UEFA Super Cup មួយដង និង ពាន FIFA Clup World Cup ចំនួន ២ ដង ផងដែរមុនពេលផ្លាស់ទៅកាន់ក្លឹប Besiktas កាលពីឆ្នាំ ២០១៧ ។
នេះប្រសិនបើគាត់ត្រឡប់ទៅចូលរួមជាមួយក្លឹប Porto ពិតមែន នោះគាត់នឹងត្រូវបានជួបជុំជាមួយអតីតមិត្តរួមក្រុមរបស់គាត់កាលពីលេងនៅ Real Madrid អ្នកចាំទី Iker Casillas ។ ហើយក៏ត្រូវបានគេនិយាយផងដែរថាការចុះហត្ថលេខានេះអាចនឹងត្រូវបានបញ្ចប់នៅក្នុងប៉ុន្មានម៉ោងខាងមុខនេះ ៕
ដោយ៖តារា