ឡើងជើងណាស់ប្រុសពៅ! Vinicius Jr ជាកីឡាករញាក់បាល់ល្អបំផុតនៅ LaLiga រដូវកាលនេះ

33122
  • La Liga បានបង្ហាញបញ្ជីឈ្មោះកីឡាករដែលញាក់បាល់បានជោគជ័យច្រើនជាងគេនៅរដូវកាលនេះ។ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺតារាវ័យក្មេងរបស់ក្លិបស្ដេចស Real Madrid កីឡាករ Vinicius Junior ឈរនៅកំពូលតារាង។
    ១. Vinicius Junior ( Real Madrid ) – ៥៦ដង២. Javi Galan ( Celta Vigo ) – ៤៥ដង៣. Lucas Boye ( Elche ) – ៤៣ដង៤. Yannick Carrasco ( Atletico Madrid ) – ៤២ដង៥. Oscar Trejo ( Rayo Vallecano ) – ៤០ដង៦. Luis Rioja ( Alaves ) – ៣៩ដង
    ជាការពិតណាស់ កីឡាករអន្តរជាតិប្រេស៊ីលវ័យ ២១ ឆ្នាំ បានបង្ហាញទម្រង់លេងលេចធ្លោខ្លាំងមែនទែនសម្រាប់ក្រុមរបស់លោក Carlo Ancelotti។ ដោយគិតមកទល់ពេលនេះ Vinicius Junior ស៊ុតបញ្ចូលទីបាន ១២ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ៩ ដងក្នុងការបង្ហាញខ្លួនចំនួន ២៥ ប្រកួតសម្រាប់ក្រុម Real Madrid នារដូវកាល២០២១/២០២២នេះ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី