ភ្នាក់ងារ៖ Lozano ស្នាក់នៅ PSV រហូតដល់រដូវក្តៅ PSV មិនចង់លក់រូបគេឥឡូវនេះនោះឡើយ

10404
  • យោងតាមភ្នាក់ងាររបស់ Hirving Lozano លោក Mino Raiola បានឱ្យដឹងថាកីឡាករសញ្ជាតិមិចស៊ីកូរូបនេះមិនអនុញ្ញាតឲ្យចាកចេញពីក្លឹប PSV នៅខែមករានេះឡើយ ។

    Image result for Mino Raiola

    ខ្សែប្រយុទ្ធអន្តរជាតិម៉ិកស៊ិករូបនេះបានក្លាយជាកីឡាករម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធឆ្នើមនៅក្របខ័ណ្ឌ Eredivisie ចាប់តាំងពីគាត់ផ្លាស់ចេញពីក្លឹប Pachuca កាលពីរដូវក្តៅឆ្នាំ ២០១៧ ។ រដូវកាលដំបូងរបស់ Lozano បានរកគ្រាប់បាល់បញ្ចូលទីចំនួន ១៧ គ្រាប់ជាមួយ PSV ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៥ នៅក្នុងក្របខ័ណ្ឌ Eredivisie និងជួយឱ្យក្លឹបរបស់គាត់ឈ្នះពានរង្វាន់លីកថែមទៀតផង ។ យុទ្ធនាការទី ២ របស់គាត់រឹតតែមានភាពល្អប្រសើរជាងរដូវកាលមុនទៅទៀត ខណៈដែល Lozano បានស៊ុតបញ្ចូលទីចំនួន ១១ គ្រាប់ក្នុងការបង្ហាញខ្លួនត្រឹមតែ ១៧ ប្រកួតនៅក្នុងលីកនាពេលបច្ចុប្បន្ន ស្របពេលដែល PSV បានវ៉ាដាច់ចំនួន ២ ពិន្ទុលើក្រុម Ajax ដោយកំពុងកាន់កាប់កំពូលតារាង ។

    Related image

    ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបធំៗនៅទូទាំងទ្វីបអឺរ៉ុប បន្ទាប់ពីការបង្ហាញដ៏អស្ចារ្យរបស់គាត់នៅក្នុងក្របខ័ណ្ឌ Eredivisie និង Champions League ហើយក្លឹបជាច្រើនរួមមានដូចជាក្លឹប Chelsea , Barcelona , Napoli និង Tottenham Hotspur ជាដើមសុទ្ធសឹងតែបង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាករូបនេះ ។ របាយការណ៍ថ្មីៗនេះបានបញ្ជាក់ថាក្លឹប Napoli និង Chelsea កំពុងនាំមុខគេក្នុងចុះហត្ថលេខាលើកីឡាករ Lozano នាខែមករានេះ ។ ទោះបីជាយ៉ាងណាក៏ដោយលោក Raiola បានច្រានចោលនូវពាក្យចរចាអារ៉ាមអំពីការចាកចេញណាមួយនៅខែនេះសម្រាប់តារាឆ្នើមរបស់ម៉ិកស៊ិករូបនេះ ដោយនិយាយថាគ្មានការផ្លាស់ប្តូរណាមួយនឹងកើតឡើងរហូតដល់រដូវក្តៅ ។

    Image result for Hirving Lozano

    លោក Raiola ត្រូវបានដកស្រង់សម្តីដោយការសែត Eindhovens Dagblad ដោយលោកបាននិយាយថា៖ ” Hirving ស្នាក់នៅ PSV រហូតដល់រដូវក្តៅ ។ PSV មិនចង់លក់រូបគេឥឡូវនេះនោះទេ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី