Kezman ៖ Sergej ពិតជាសប្បាយចិត្តណាស់នៅ Lazio ហើយគាត់នឹងមិនចាកចេញនោះឡើយ

6519

ភ្នាក់ងារលោក Mateja Kezman បានទទូចថាកីឡាករ Sergej Milinkovic-Savic គឺជា “ពិតជាសប្បាយចិត្តណាស់” នៅក្នុងក្លិប Lazio ហើយនឹងមិនចាកចេញពីក្លឹបឡើយក្នុងអំឡុងពេលផ្ទេរនាខែមករានេះ ។

Image result for Mateja Kezman

ខ្សែបម្រើរបស់ក្រុមជម្រើសជាតិ ស៊ែប៊ី Milinkovic-Savic ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ចេញពីក្លឹប Lazio ដូចជាក្លឹប Real Madrid, Manchester United និង Juventus ។ ខ្សែបម្រើកណ្តាលសញ្ជាតិស៊ែប៊ីវ័យ ២៣ ឆ្នាំរូបនេះនៅតែស្ថិតក្នុងក្លិប Lazio បើទោះបីជាក្រុមយក្សនៅក្របខ័ណ្ឌ Serie A ដូចជាក្លឹប AC Milan និង Inter Milan សុទ្ធសឹងតែចង់ដណ្ដើមយកខ្សែប្រយុទ្ធដ៏មានសក្តានុពលរូបនេះយ៉ាងណាក៏ដោយ ។ ប៉ុន្តែអតីតខ្សែប្រយុទ្ធរបស់ក្លិប Chelsea លោក Mateja Kezman បាននិយាយថាកីឡាករ Milinkovic-Savic ដែលបានស៊ុតបញ្ចូលទី ៣ គ្រាប់ក្នុងក្របខ័ណ្ឌ Serie A នៅរដូវកាលនេះនឹងបន្តស្នាក់នៅក្នុងក្លឹប Lazio ។

Image result for Sergej Milinkovic-Savic

Kezman បានប្រាប់ Lalaziosiamonoi.it ថា៖ ” Sergej ពិតជាសប្បាយចិត្តណាស់នៅឯក្លិប Lazio ។ គាត់បានបង្ហាញថាគាត់ស្រឡាញ់ក្លិបនិងអ្នកគាំទ្រដោយការជ្រើសរើសការស្នាក់នៅ ទោះបីជាមានការផ្តល់ជូនពិសេសជាច្រើនក៏ដោយ ។ កីឡាករវ័យក្មេងទាំងអស់មានការរីកចម្រើននិងមានការចាប់ផ្តើមយ៉ាងស្វិតស្វាញក្នុងរដូវកាលនេះ ប៉ុន្តែតាមរយៈការប្រកួតបានធ្វើឱ្យគាត់មានការរីកចម្រើននិងត្រលប់ទៅកាន់កម្រិតធម្មតារបស់គេនៅក្នុងខែមុន ” ។

Image result for Sergej Milinkovic-Savic

លោកបន្តទៀតថា៖ ” មនុស្សជាញឹកញាប់ភ្លេចថាគាត់មិនមែនជាខ្សែប្រយុទ្ធ ។ ការងាររបស់គាត់គឺមិនមានគ្រាប់បាល់ទេ គាត់ធ្វើបានច្រើនសម្រាប់ក្រុមនៅក្នុងការប្រកួត ។ គាត់នឹងមិនចាកចេញពី Lazio នៅខែនេះទេ ដែលនេះជាការពិត ១០០ ភាគរយ ។ វាមិនមានសិទ្ធិនិយាយអំពីគាត់ទេដែលអាចផ្លាស់ប្តូររាល់ពេល ។ គាត់មានកិច្ចសន្យាយូរជាមួយ Biancocelesti ( Lazio ) គាត់សប្បាយចិត្តជាមួយពួកគេ ហើយអ្វីដែលសំខាន់បំផុតគាត់មិនត្រូវលក់នៅខែនេះ ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី