
លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្លឹប Manchester United បាននិយាយថាគាត់មិនជឿថាក្រុមរបស់គាត់នឹងធ្វើការចុះហត្ថលេខានៅខែមករាទេ ។
ក្លឹបបីសាចក្រហម Manchester United បានឈ្នះការប្រកួតចំនួន ៤ ប្រកួតជាប់ៗគ្នាក្រោមកាដឹកនាំរបស់លោក Solskjaer បន្ទាប់ពីបុរសសញ្ជាតិ ន័រវេស រូបនេះបានចូលមកកាន់តំណែងជំនួសលោក Jose Mourinho ដែលត្រូវបានគេបណ្ដេញចេញ ។
លោក Solskjaer បាននិយាយថាគាត់ពេញចិត្តនឹងក្រុមបច្ចុប្បន្នរបស់គាត់ ហើយមិនជឿថាក្រុម Man United នឹងធ្វើការចុះហត្ថលេខាណាមួយឡើយ ខណៈដែលទីផ្សារដោះដូរកីឡាករនៅខែមករាកំពុងដំណើរការ ។
បុរសវ័យ ៤៥ ឆ្នាំរូបនេះបាននិយាយថា៖ ” ខ្ញុំសប្បាយរីករាយជាមួយនឹងក្រុមដែលខ្ញុំមាន ។ ខ្ញុំមិនរំពឹងថាមាននរណាម្នាក់ចូលមកទេ ប៉ុន្តែច្បាស់ណាស់ប្រសិនបើក្លឹបបានកំណត់គោលដៅនិងកំណត់អត្តសញ្ញាណពីរបីនាក់ ហើយខ្ញុំគិតថាពួកគេអាចសមនឹងនៅទីនេះ ខ្ញុំនឹងផ្តល់កិត្តិយសដល់អ្នក ប៉ុន្តែវាមិនមែនគ្រាន់តែជាការសម្រេចចិត្តរបស់ខ្ញុំនោះទេ ។ គ្មាននរណាម្នាក់ត្រូវប្រាប់ខ្ញុំថាខ្ញុំមានកីឡាករដែលមានទេពកោសល្យច្រើន ខ្ញុំអាចមើលឃើញដោយខ្លួនឯង ” ៕
ដោយ៖តារា