
ក្លឹប Bayern Munich ចង់នាំយក Lucas Hernandez ទៅកាន់កីឡដ្ឋាន Allianz Arena ហើយខ្សែការពារ David Alaba នឹងស្វាគមន៍យ៉ាងកក់ក្ដៅសម្រាប់ការមកដល់របស់កីឡាករដែលជួយបារាំងលើកពាន World Cup រូបនេះ ។
ទោះបីជា David Alaba លេងនៅតំបន់ខាងឆ្វេងដែលជាទីតាំងដែលកីឡាករអន្តរជាតិបារាំងរូបនេះលេងយ៉ាងណាក៏ដោយក៏ខ្សែការពារឆ្នើមរបស់ក្រុមជម្រើសជាតិអូទ្រីសរូបនេះចង់ឃើញក្លឹបចុះហត្ថលេខាលើរបាំងការពាររបស់ក្លឹប Atletico Madrid រូបនេះ ។
Alaba បានប្រាប់ Bild ថា៖ ” គាត់គឺជាកីឡាករដ៏ល្អម្នាក់ ។ ប្រសិនបើគាត់មិនល្អនោះ Bayern នឹងមិនចាប់អារម្មណ៍គាត់នោះទេ ។ ខ្ញុំប្រាកដថាគាត់នឹងអាចជួយយើងបាន ” ។
បើទោះបីជាការមកដល់របស់ Hernandez នឹងក្លាយការប្រកួតប្រជែងដ៏មានសក្តានុពលសម្រាប់តួនាទីលេងរបស់ខ្លួនយ៉ាងណាក៏ដោយក៏ Alaba និយាយថាខ្លួនមិនមានការព្រួយបារម្ភអំពីរឿងនេះនោះឡើយ ។
ខ្សែការពាររូបនេះបានថ្លែងថា៖ ” ខ្ញុំដឹងថាខ្សែការពារឆ្វេងគឺជាតំបន់របស់ខ្ញុំ ប៉ុន្តែនៅពេលនេះខ្ញុំមិនព្រួយបារម្ភអំពីការផ្លាស់ប្តូរតួនាទីទៅជាខ្សែបម្រើនោះឡើយ ” ៕
ដោយ៖តារា