Mario Mandzukic គ្រោងបន្តលេងឱ្យក្លឹបសេះបង្កង់ Juventus រហូតដល់ឆ្នាំ ២០២២

9590
  • ការសែត Corriere dello Sport បានរាយការណ៍ថាតារាសញ្ជាតិក្រូអាតកីឡាករ Mario Mandzukic ត្រូវបានគេសន្មតថាត្រៀមខ្លួនរួចរាល់ក្នុងការបន្តកិច្ចសន្យាថ្មីដើម្បីបន្តលេងជាមួយ Juventus រហូតដល់ឆ្នាំ ២០២២ ។

    Related image

    កីឡាករវ័យ ៣២ ឆ្នាំដែលបានជួយឲ្យក្រុមជម្រើសជាតិក្រូអាតឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup និងស៊ុតបញ្ចូលទីបានចំនួន ៩ គ្រាប់ និងបញ្ចូនបាល់ឲ្យគេស៊ុតបានចំនួន ៤ ដងនៅក្នុងការបង្ហាញខ្លួនចំនួន ២១ ប្រកួតសម្រាប់ក្លឹបសេះបង្កង់ Juventus នារដូវកាលនេះ ។

    Related image

    កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធ Mandzukic នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំ ២០២០ ដូច្នេះគ្រូបង្វឹកលោក Massimiliano Allegri កំពុងព្យាយាមបញ្ចុះបញ្ចូលខ្សែប្រយុទ្ធដែលលោកទុកចិត្តបំផុតឲ្យបន្តកុងត្រារហូតដល់ឆ្នាំ ២០២២ ។

    Image result for Max Allegri

    សមាជិកក្រុមជម្រើសជាតិក្រូអាតរូបនេះត្រូវបានក្រុមម្ចាស់ជើងឯកអ៊ីតាលី Juventus នាំយកពីក្លិប Atletico Madrid ក្នុងតម្លៃខ្លួនចំនួន ២១ លានអឺរ៉ូនៅរដូវក្តៅឆ្នាំ ២០១៥ ខណះកីឡាកររូបនេះធ្លាប់លេងឲ្យក្លឹបធំៗជាច្រើនដូចជាក្លឹប NK Zagreb , Dinamo Zagreb,  Vfl Wolfsburg និង Bayern Munich ជាដើម ។

    Image result for Mario Mandzukic

    ក្នុងអំឡុងពេល ៤ ឆ្នាំរបស់គាត់ក្នុងទីក្រុងទូរីន Mario Mandzukic បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Serie A ចំនួន ៣ ដង , Coppa Italia ចំនួន ៣ លើក និង Supercapa Italiana ចំនួន ១ ដង ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី