លោក Thomas Tuchel ៖ ជាមួយនឹង Adrien Rabiot អ្វីគ្រប់យ៉ាងក៏អាចកើតឡើងបានដែរ

7888

ខ្សែបម្រើ Adrien Rabiot របស់ក្លឹប Paris Saint-Germain ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្លិប Barcelona នៅពេលកិច្ចសន្យារបស់គាត់នឹងត្រូវផុតកំណត់នៅខែមិថុនាខាងមុខនេះ ប៉ុន្តែគ្រូបង្វឹករបស់គាត់គឺលោក Thomas Tuchel ជឿជាក់ថាគាត់អាចនៅតែស្ថិតនៅក្នុងរដ្ឋធានីបារីសដដែល ។

Image result for Thomas Tuchel with Adrien Rabiot

ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ  Ligue 1 គឺមិនចង់បាត់បង់កីឡាករវ័យ ២៣ ឆ្នាំរូបនេះនោះទេ ហើយពួកគេនឹងប្រយុទ្ធរហូតដល់ទីបញ្ចប់ដើម្បីផ្ដល់កិច្ចសន្យារយៈពេលវែង បើទោះបីជាភ្នាក់ងាររបស់ Rabiot ដែលត្រូវជាម្តាយរបស់គាត់អ្នកស្រី Veronique បាននិយាយថាកូនប្រុសរបស់គាត់នឹងទៅលេងនៅក្លឹប Barcelona រដូវកាលក្រោយយ៉ាងណាក៏ដោយ ។

Image result for Thomas Tuchel with Adrien Rabiot

លោក Tuchel បាននិយាយអំពី Rabiot ថា៖ ” វាមិនមែនជាស្ថានភាពងាយស្រួលសម្រាប់គាត់ទេ ។ គាត់មិនមែនជាកីឡាករទីមួយដែលមានបញ្ហាបែបនេះនោះទេ ប៉ុន្តែគាត់នៅតែធ្វើការគ្រប់ៗគ្នាហើយមានជំនាញខ្ពស់ ។ វាជាអ្វីដែលខ្ញុំរំពឹងទុកពីគាត់ ហើយខ្ញុំជឿជាក់ថាវានឹងនៅដូចនោះ ហើយយើងក៏ត្រូវការអ្នកជំនាញផងដែរ ។ វាគឺជាស្ថានភាពទីផ្សារដ៏ស្មុគស្មាញ គាត់គឺជាកីឡាកររបស់យើង ហើយអ្វីគ្រប់យ៉ាងក៏អាចកើតឡើងដែរ ។ វាជាស្ថានភាពមួយរវាងក្លិបនិងកីឡាករ ” ៕

ដោយ៖តារា

ប្រភព :
marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី