លោក Klopp ៖ ទោះឈ្នះពាន FA Cup ក៏មិនទាន់គ្រប់គ្រាន់ដើម្បីបំបិទមាត់អ្នករិះគន់ដែរ

10848
  • លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្លឹប Liverpool ជឿថាទោះបីជាក្រុមរបស់លោកទទួលបានពាន FA Cup ក៏ដោយក៏វាមិនគ្រប់គ្រាន់ដើម្បីបំបិទមាត់អ្នករិះគន់នោះដែរ ។

    Image result for Jurgen Klopp

    ការចាញ់ជាលើកដំបូងនៅក្នុងក្របខ័ណ្ឌ Premier League របស់ក្រុមហងក្រហម Liverpool នៅរដូវកាលនេះ ពួកគេនឹងត្រូវជួបជាមួយក្រុមចចកខ្មៅ Wolves នៅការប្រកួតជើងទី ៣ នៃពានរង្វាន់ FA Cup នាថ្ងៃចន្ទនេះ ។ ខណៈពេលដែលក្រុមហង្សក្រហម Liverpool កំពុងបង្ហាញភាពខ្លាំងក្រោមការដឹកនាំរបស់លោក Klopp ប៉ុន្តែពួកគេមិនទាន់ឈ្នះពានរង្វាន់ណាមួយដូចជាក្របខ័ណ្ឌ Champions League , Europa League និង Carabao Cup នៅឡើយទេ ។ ប៉ុន្តែលោក Klopp បាននិយាយថាប្រហែលជាការឈ្នះពាន FA Cup ក៏មិនទាន់គ្រប់គ្រាន់នៅឡើយទេដើម្បីបំបិទមាត់អ្នករិៈគន់ ខណៈដែលក្លឹបមួយនេះនៅតែចង់បញ្ចប់ការរង់ចាំរយៈពេលជាង ២៩ ឆ្នាំសម្រាប់ពានរង្វាន់ក្របខ័ណ្ឌ Premier League  ។

    Image result for Liverpool

    លោក Klopp បាននិយាយថា៖ ” វាតែងតែមាននៅពេលមនុស្សនិយាយជាមួយខ្ញុំអំពីពាននេះ វាតែងតែមើលទៅដូចជាយើងត្រូវមានរឿងតិចតួច ។ ប្រសិនបើយើងបានឈ្នះពានរង្វាន់ FA Cup នោះមនុស្សនឹងនិយាយថាយើងមិនបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League អស់រយៈពេលជាច្រើនឆ្នាំ ហើយយើងមិនអាចផ្លាស់ប្តូរអ្វីដែលអ្នកដទៃគិតនោះទេ ” ។

    Image result for Liverpool

    លោកបន្ដទៀតថា៖ ” យើងត្រូវខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់យើងក្នុងគ្រប់ការប្រកួតដែលយើងលេងហើយរហូតមកដល់ពេលនេះមិនត្រឹមតែរដូវកាលនេះទេ ប៉ុន្តែជាពិសេសរដូវកាលនេះ នោះហើយជាអ្វីដែលក្មេងប្រុសបានធ្វើ ហើយនោះគឺជាអ្វីដែលយើងនឹងព្យាយាមម្តងហើយម្តងទៀត ហើយយើងនឹងឃើញអ្វីដែលនឹងកើតឡើង ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី