Chelsea បានត្រៀមលុយប្រមាណ ៥០ លានផោនដើម្បីដេញថ្លៃយក Edinson Cavani ពី PSG

9553
  • ក្លិបតោខៀវ Chelaea ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការដេញថ្លៃចំនួន ៥០ លានផោនសម្រាប់ខ្សែប្រយុទ្ធឆ្នើម Edinson Cavani របស់ក្លឹប Paris Saint-Germain ។

    Image result for Edinson Cavani

    នេះគឺយោងតាមការចុះផ្សាយរបស់កាសែតអង់គ្លេស Daily Express ដែលត្រូវបានគេទទួលស្គាល់ថាជាអ្នកបង្កើតពាក្យចចាមអារ៉ាមដ៏ល្បី ។ ទោះជាយ៉ាងណាក៏ដោយនាពេលថ្មីៗនេះការសែតដ៏ល្បីល្បាញមួយផ្សេងទៀត BBC ក៏បានចុះផ្សាយទាក់ទងទៅនឹងការផ្ទេរនេះផងដែរ ។

    កីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយវ័យ ៣១ ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីចំនួន ៣២៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៥១៩ ប្រកួតនៅក្នុងអាជីពរបស់គេ ខណះក្រុមតោខៀវ Chelsea កំពុងជួបវិបត្តិកីឡាករក្នុងការរកគ្រាប់បាល់នៅក្នុងរដូវកាលនេះផងដែរ ហើយគេជឿជាក់ថា Cavani គឺជាខ្សែប្រយុទ្ធដ៏សាកសមបំផុតក្នុងការក្លាយជាខ្សែប្រយុទ្ធកំពូលនៅក្នុងក្រុមរបស់លោក Maurizio Sarri ។

    Image result for Edinson Cavani

    កិច្ចសន្យានាពេលបច្ចុប្បន្នរបស់ Cavani ជាមួយក្រុមម្ចាស់ជើងឯកបារាំងនឹងត្រូវផុតកំណត់នៅឆ្នាំ ២០២០ ដូច្នេះក្លិបយក្សរបស់ក្របខ័ណ្ឌ Ligue 1 មួយនេះអាចនឹងសម្លឹងលក់ខ្សែប្រយុទ្ធរូបនេះចេញ ប្រសិនបើជាពួកគេមិនមានបំណងឬមិនអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីបាននោះ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី