Modric ៖ កីឡាករនៅក្នុងក្រុមគួរតែបញ្ឈប់ការរកលេសនិងនិយាយថាសំណាងមិនល្អពេលចាញ់ម្ដងៗ

20918
  • ក្លឹប Real Madrid មិនអាចដោះស្រាយបញ្ហាសម្រាប់ទម្រង់លេងដ៏ធ្លាក់ចុះនៅរដូវកាលនេះបានឡើយ ក្រោយពីការរងបរាជ័យមួយផ្សេងទៀតបានកើតឡើងនៅថ្ងៃអាទិត្យនេះក្រោមថ្វីជើងរបស់ក្រុម Real Sociedad នៅឯកីឡដ្ឋាន Estadio Santiago Bernabeu ខណះ Luka Modric ហាក់ដូចជាមិនសប្បាយចិត្តទាល់តែសោះបន្ទាប់ពីប្រកួតចាញ់ ។ ខ្សែបម្រើសញ្ជាតិក្រូអាតវ័យ ៣៣ ឆ្នាំរូបនេះបាននិយាយថាកីឡាករត្រូវតែបញ្ឈប់ការរកលេស និងត្រូវទទួលខុសត្រូវចំពោះការលេងមិនល្អរបស់ពួកគេ ។

    Image result for Luka Modric

    ម្ចាស់ពានរង្វាន់ Ballon d’Or ប្រចាំឆ្នាំ ២០១៨ រូបនេះបានឱ្យដឹងថា​៖ ” យើងភាគច្រើនមិនស្ថិតនៅក្នុងកម្រិតរបស់យើងទេ ។ យើងមិនអាចទទួលយកនៅដើមដំបូងនៃការប្រកួតជារៀងរាល់ការប្រកួត ។ យើងត្រូវតែច្បាស់ វាមិនមែនជាបញ្ហានៃសំណាងទេ ។ យើងស៊ុតបានច្រើន ប៉ុន្តែបាល់មិនចូលទេ ប៉ុន្តែយើងតែងតែមានហេតុផលដែលពន្យល់ពីមូលហេតុដែលអ្វីៗនៃការមិនដំណើរការល្អ ” ។

    realmadrid0601.jpg

    កីឡាករឆ្នើមបំផុតប្រចាំទ្វីបអឺរ៉ុប និងពិភពលោកប្រចាំឆ្នាំ ២០១៨ រូបនេះមានអារម្មណ៍សោកសៅដោយសារការសម្រេចចិត្តមួយចំនួនដែលលោកអាជ្ញាកណ្តាលបានធ្វើនៅយប់មិញនេះ ប៉ុន្តែ Modric បានទទូចថាពួកគេមិនអាចធ្វើអ្វីបានទេ ។

    Image result for real madrid vs real sociedad

    គាត់បាននិយាយថា៖ ” យើងមិនមានថ្ងៃល្អទេ ។ ប៉ុន្តែបញ្ហារបស់យើងមិនមែនជាអាជ្ញាកណ្តាល ឬ VAR ទេ ទោះបីជាពួកគេមិនបានជួយយើងក៏ដោយ ។ បញ្ហារបស់យើងគឺរឿងផ្សេងទៀត ” ។

    realmadrid0601a.jpg

    បន្ទាប់ចាញ់ការប្រកួតយប់មិញក្រុមអធិរាជស Real Madrid បានចាញ់ក្រុមអ្នកមាន FC Barcelona រហូតដល់ចំនួន ១០ ពិន្ទុក្រោយពីក្រុមរបស់លោក Ernesto Valverde ទទួលជ័យជម្នះ ២-១ លើក្រុម Getafe ខណះ Barce កំពុងកាន់កាប់កំពូលតារាង ចំណែកឯ Real កំពុងស្ថិតនៅលេខរៀងទី ៥ ក្នុងក្របខ័ណ្ឌ La Liga នារដូវកាលនេះ៕

    ដោយ៖តារា

    ប្រភព :
    marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី