Bournemouth នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សា Callum Wilson ក្នុងការប៉ុនប៉ងរបស់ Chelsea

6630
  • ក្លឹប AFC Bournemouth កំពុងព្យាយាមទប់ទល់រាល់ការប៉ុនប៉ងរបស់ក្លឹបតោខៀវ Chelsea ក្នុងការឆក់ដណ្ដើមយកខ្សែប្រយុទ្ធឆ្នើមកីឡាករ Callum Wilson នាខែមករានេះ ។

    Image result for Callum Wilson

    ក្លឹប Bournemouth នឹងត្រូវជួបបញ្ហាកីឡាករនៅតំបន់ប្រយុទ្ធ ប្រសិនបើពួកគេអនុញ្ញាតឲ្យ Callum Wilson ចាកចេញ ។ លើសពីនេះទៀតក្រុមខ្លាំងរបស់អង់គ្លេសមួយនេះក៏មិនចាប់អារម្មណ៍ក្នុងការឲ្យខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យ ២៦ ឆ្នាំរូបនេះខ្ចីជើងនោះដែរ ព្រោះស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេមានស្ថេរភាពល្អធម្មតាទេ ។ ដូច្នេះជំហររបស់ពួកគេគឺមានភាពរឹងមាំក្នុងរក្សាកីឡាកររូបនេះ ។

    Image result for Callum Wilson

    អ្នកចាត់ការទូទៅរបស់ក្លឹប Bournemouth លោក Eddie Howe ក៏បាននិយាយផងដែរថាគាត់បានដឹងពីពាក្យចចាមអារ៉ាមដែលទាក់ទងខ្សែប្រយុទ្ធ Callum Wilson ជាមួយនឹងការផ្លាស់ទៅកាន់ Chelsea ប៉ុន្តែលោកបានទទូចថាសមាជិករបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះនៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះក្លឹប Bournemouth ។

    Related image

    លោក Eddie Howe បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ ” ខ្ញុំមិនបានឃើញនូវការអត្ថាធិប្បាយនោះទេ ជាដំបូងខ្ញុំបានលឺពីវាហើយកីឡាកររបស់យើង Callum កំពុងផ្តោតអារម្មណ៍ជាមួយយើង ។ អ្នកអាចមើលឃើញនៅរាត្រីនេះ គាត់នឹងផ្តល់អ្វីៗគ្រប់យ៉ាងដល់ក្រុម “។

    Image result for Callum Wilson

    ប៉ុន្មានថ្ងៃមុនគ្រូជំនួយរបស់លោក Sarri លោក Gianfranco Zola ក៏បានបញ្ជាក់ពីចំណាប់អារម្មណ៍របស់ Chelsea ចំពោះ Wilson នៅក្នុងសន្និសីទសារព័ត៌មានមុនពេល Bournemouth ផងដែរថា៖ ” ខ្ញុំប្រាកដណាស់ថាមានកីឡាករជាច្រើនបានភ្ជាប់ទំនាក់ទំនងជាមួយយើង ។ ពិតណាស់ Callum Wilson កំពុងតែធ្វើបានយ៉ាងល្អសម្រាប់ក្លិបនោះ ។ គាត់មានចំណាប់អារម្មណ៍មិនត្រឹមតែសម្រាប់យើងទេ ប៉ុន្តែសម្រាប់មនុស្សជាច្រើន ” ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី