លោក Solskjaer មិនចាប់អារម្មណ៍ក្នុងការបំបែកកំណត់ត្រាកាលពី ៧៣ ឆ្នាំមុននោះឡើយ

9405
  • លោក Ole Gunnar Solskjaer មិនខ្វល់អំពីការបំបែកកំណត់ត្រារបស់លោក Matt Busby នៅ Manchester United នោះឡើយ ខណៈដែលលោកកំពុងសម្លឹងឆ្ពោះទៅមុខក្នុងការប្រជែងដណ្តើមកន្លែងកំពូលទាំង ៤ នៃក្របខ័ណ្ឌ Premier League ដែលពួកគេនឹងត្រូវជួបជាមួយក្រុមខ្លាំង Tottenham Hotspur ។

    Related image

    លោក Solskjaer បានដឹកនាំក្រុមបីសាចក្រហម Manchester United ឈ្នះការប្រកួតចំនួន ៥ ប្រកួតជាប់ៗគ្នា ក្រោយពីលោកមកជំនួសតំណែងលោក Jose Mourinho កាលពីឆ្នាំមុន ហើយជ័យជម្នះនេះបានធ្វើឲ្យលោកតាមស្មើនឹងកំណត់ត្រារបស់លោក Matt Busby កាលពីរដូវកាលឆ្នាំ ១៩៤៦-៤៧ បន្ទាប់ពីទទួលជ័យជម្នះ  ២-០ ទល់នឹងក្រុម Reading ក្នុងពានរង្វាន់ FA Cup ។

    Image result for Manchester United

    លោក Solskjaer អាចនឹងបំបែកកំណត់ត្រារបស់លោក Busby ប្រសិនបើពួកគេអាចយកឈ្នះទៅលើក្រុម Tottenham នៅឯកីឡដ្ឋាន Wembley នាថ្ងៃអាទិត្យនេះ ប៉ុន្តែកាលពីជើងទីមួយនៃក្របខ័ណ្ឌ Premier League ក្លឹបមាន់ខ្នាយមាស Spur បានបំបាក់ក្រុមបីសាចក្រហម ក្នុងលទ្ធផល ៣ ទល់នឹង ០ កាលពីក្រោមការដឹកនាំរបស់លោក Jose ។

    Image result for Manchester United

    លោក Solskjaer បាននិយាយថា៖ ” ខ្ញុំមិនខ្វល់ទេ ។ មិនឥឡូវនេះទេ ខ្ញុំអាចអង្គុយនៅទីនេះក្នុងរយៈពេល ២០ ឆ្នាំ ហើយចាំមើលកំណត់ត្រាអ្វីក៏ខ្ញុំមានដែរ ។ នៅពេលខ្ញុំស្ថិតនៅក្នុងតំណែងមួយ ខ្ញុំមិនដែលមើលទៅអ្វីដែលខ្ញុំកំពុងធ្វើនោះទេ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី