បែកធ្លាយថា Coutinho សុខចិត្តបោះបង់​ប្រាក់​ខែ​នៅ Barca ដើម្បីផ្លាស់ទៅ Aston Villa

30051
  • Philippe Coutinho សុខចិត្តបោះបង់ប្រាក់ខែនៅ Barcelona ដើម្បីទទួលបានឱកាសផ្ទេរទៅកាន់ក្លិបអង់គ្លេស នាដើមឆ្នាំ២០២២នេះ។
    យោងតាមរបាយការណ៍បានឱ្យដឹងថា Aston Villa មិនអាចផ្ដល់ប្រាក់ខែពេញរបស់ Philippe Coutinho បាននោះទេ ហើយក្លិបអង់គ្លេសខាងលើទទួលបង់តែ ៦៥% នៃប្រាក់ឈ្នួលរបស់ខ្សែបម្រើខាងលើនៅ Barcelona ប៉ុណ្ណោះ។
    ទោះជាយ៉ាងណាក៏ដោយ អ្នកការសែតល្បីឈ្មោះលោក Toni Juanmarti រាយការណ៍ថាកីឡាករប្រេស៊ីលបានបោះបង់ប្រាក់ខែ ៣៥% របស់គាត់ដែលត្រូវបានគេសន្មត់ថាក្លិប Barcelona ជាអ្នកត្រូវបង់ជូនអតីតកីឡាករហង្សក្រហម Liverpool រូបនេះ។ ហើយឥឡូវ Coutinho នឹងទទួលបានប្រាក់មកពីក្លិប Aston Villa តែប៉ុណ្ណោះ។
    Coutinho បានចូលរួមជាមួយ Aston Villa ក្នុងលក្ខខ័ណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនេះ។ ពួកគេត្រូវបានរាយការណ៍ថាមានជម្រើសទិញចន្លោះពី ៣៥ លានអឺរ៉ូដល់ ៤៥ លានអឺរ៉ូ។ ខណៈកិច្ចសន្យារបស់អតីតខ្សែបម្រើ Bayern Munich ខាងលើជាមួយក្រុម Barca មានសុពលភាពរហូតដល់ឆ្នាំ ២០២៣៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី