លោក Guardiola អះអាងថា Foden មិនតម្រូវដាក់ឱ្យខ្ចីជើងនោះទេ ព្រោះគេជាកីឡាករដ៏សំខាន់

6815

លោក Pep Guardiola បាននិយាយថា Phil Foden នឹងមិនចាកចេញពីក្លឹប Manchester City ឡើយក្រោយពីកីឡាករវ័យ ១៨ ឆ្នាំរូបនេះបានបង្ហាញពីទម្រង់លេងយ៉ាងល្អក្នុងជំនួបទល់នឹងក្រុម Rotherham ដែលទទួលលទ្ធផលយ៉ាងជាទីគាប់ចិត្ត ៧-០ ក្នុងជុំទី ៣ នៃក្របខ័ណ្ឌ FA Cup ។

Image result for Pep Guardiola

លោក Guardiola បានចាប់ផ្តើមជឿជាក់ថាកីឡាករវ័យក្មេងសញ្ជាតិអង់គ្លេសរូបនេះគឺជាកម្លាំងដ៏សំខាន់សម្រាប់ក្រុម បន្ទាប់ពីជាខ្សែបម្រើវ័យក្មេងរូបនេះបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យដោយបានជួយក្រុមយ៉ាងច្រើន និងស៊ុតបញ្ចូលទីបានចំនួន ១ គ្រាប់ផងដែរក្នុងការប្រកួតទល់ជាមួយក្រុម Rotherham ក្នុងជំនួបនៃពានរង្វាន់ FA Cup ។

Image result for Phil Foden

បន្ទាប់ពីបានបង្ហាញទម្រង់លេងយ៉ាងល្អនៅរដូវកាលនេះបានធ្វើឲ្យ Phil Foden ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចង់បានកីឡាកររូបនេះទាំងការចង់ទិញផ្ដាច់ និងទាំងខ្ចីជើង ប៉ុន្តែលោក Guardiola បាននិយាយថា៖ ” គ្មានវិធីណាដែលអាចទៅរួចនោះទេ គាត់នឹងស្នាក់នៅជាមួយយើងជាច្រើនឆ្នាំ ” ។

Image result for Phil Foden

លោកបន្តទៀតថា៖ ” ខ្ញុំគិតថាកីឡាករដែលមកសាលានិងហ្វឹកហាត់ជាមួយកីឡាករទាំងនេះ ពួកគេរៀនរៀងរាល់ថ្ងៃច្រើនជាងខ្ញុំអាចនិយាយបាន ។ ប្រសិនបើគាត់លេងវាគឺដោយសារតែយើងជឿថាគាត់អាចលេងបាន ។ វាមិនមែនដោយសារតែគាត់ជាអ្នកគាំទ្រក្លឹប Manchester City ឬជាកីឡាករល្អនោះទេ ពីព្រោះវាជារឿងមួយដែលយើងជឿថាគាត់អាចធ្វើបាន ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី