Juventus ចង់ទិញ Ramsey នៅខែនេះតែម្ដងជាជាងរង់ចាំរូបគេផុតកុងត្រានៅចុងរដូវកាល

15473
  • ក្លឹប Juventus ចង់ចុះហត្ថលេខាលើ Aaron Ramsey នៅខែនេះជាជាងរង់ចាំកិច្ចសន្យារបស់ខ្សែបម្រើសញ្ជាតិវេលស៍ Aaron Ramsey ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល នេះបើយោងតាម Calciomercato បានចុះផ្សាយ ។

    Image result for Aaron Ramsey

    Aaron Ramsey ត្រូវបានគេរាយការណ៍ថាបានយល់ព្រមចូលរួមជាមួយក្រុមម្ចាស់ជើង​ឯកក្របខ័ណ្ឌ Serie A នៅរដូវក្តៅនេះក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំដែលធ្វើឲ្យខ្សែបម្រើវ័យ ២៨ ឆ្នាំរូបនេះទទួលបានប្រាក់បៀវត្សចំនួន ១០ លានអឺរ៉ូ (  ១១,៤ លានដុល្លារ ) ក្នុងមួយឆ្នាំ ហើយប្រសិនបើពាក្យចរចាអារ៉ាមនេះកើតឡើងពិតមែន នោះនឹងធ្វើឲ្យ Ramsey ក្លាយជាកីឡាករដែលមានប្រាក់ឈ្នលខ្ពស់បំផុតលំដាប់ទី២ នៅក្នុងក្របខ័ណ្ឌលីគកំពូលរបស់អ៊ីតាលី បន្ទាប់ពី Cristiano Ronaldo ដែលទទួលបាន ៣០ លានអឺរ៉ូក្នុងមួយរដូវកាលនៅ Juventus ។

    Image result for Aaron Ramsey

    ទោះបីជាយ៉ាងណាក៏ដោយក្លឹបសេះបង្កង់ Juventus កំពុងតែពិចារណាក្នុងការទិញយកខ្សែប្រយុទ្ធរូបនេះនៅក្នុងទីផ្សាដោះដូរកីឡាករនាខែនេះតែម្ដង និងមានបំណងចំណាយប្រាក់ចំនួន ១០ លានផោនសម្រាប់សមាជិកជម្រើសជាតិវេលស៍រូបនេះ បើទោះបីជាក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេជឿថាចង់បានយ៉ាងហោចណាស់ក៏ ២០ លានអឺរ៉ូ ដែរ មុនពេលខ្សែបម្រើរូបនេះផុតកុងត្រានៅចុងបញ្ចប់រដូវកាល ២០១៨/២០១៩ នេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី