លិចលឺដំណឹងថាអតីតកីឡាករ Man UTD ពីរូប នឹងមកប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ

62315
  • ឆ្នាំ២០១៨ នេះ អតីតកីឡាករឆ្នើម ២រូប ប្រចាំក្លិប Manchester United ដែលជាក្លិបជោគជ័យខ្លាំងអ៊ឺរ៉ុប ជាពិសេសនៅចក្រភពអង់គ្លេស គ្រោងនឹងធ្វើដំណើរមកកាន់ទឹកនៃប្រទសេកម្ពុជា ។

    Image result for Ryan Giggs with Ruud van Nistelrooyកីឡាករ Ryan Giggs

    កីឡាករដែលត្រូវបានគេដឹងថា ជាវីរៈបុរសបាល់ទាត់របស់ក្រុមដែលមានមូលដ្ឋាននៅទីក្រុង Manchester នៃចក្រភអង់គ្លេសមួយនេះ រួមមានកីឡាករ Ryan Giggs និង កីឡាករ Ruud van Nistelrooy ដែលសុទ្ធសឹងតែជាកីឡាករនាំជោគជ័យជូនក្រុមតាំងពីពេលដែលខ្លួននៅប្រកបអាជីពជាមួយ នាអំឡុងឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៦។

    Image result for Ryan Giggs with Ruud van Nistelrooyកីឡាករ Ruud van Nistelrooy និង កីឡាករ Cristiano Ronaldo

    តាមគម្រោង កីឡាករទាំង២រូប មិនមែនធ្វើដំណើរមករួមជាមួយគ្នានោះទេ ពោលគឺរាមច្បង Ryan Giggs នឹងធ្វើដំណរមកដល់កម្ពុជាមុន នោះគឺនៅថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៨ នៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ តាមរយៈកម្មវិធីប្រកួតបាល់ទាត់ Tiger Street Football Festival 2018។

    ដោយឡែកសម្រាប់ដណើររបស់ អតីតកីឡាកររបស់ក្លិបយក្ស Real Madrid ផងដែរនោះ Ruud van Nistelrooy គឺគ្រោងនឹងធ្វើដំណើរមកកម្ពុជា ចន្លោះថ្ងៃទី ០២ ដល់ថ្ងៃទី ០៤ ខែ មេសា ខាងមុខនេះ តាមរយៈព្រឹត្តិការណ៍ The UEFA Champion League Trophy ដែលជាកម្មវិធីលើកដំបូងបំផុតនៅកម្ពុជា។

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី