តារាបាល់ទាត់ដ៏ល្បី ចាន់ វឌ្ឍានាកា រួមជាមួយស្រីស្អាតបានបើកឡានបុកខឿនស្ពាន ៧ មករា (មានវីដេអូ)

26980
  • ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជាកីឡាករ ចាន់ វឌ្ឍានាកា រួមជាមួយស្រីស្អាត កាលពីយប់មិញបានបើកឡានបុកខឿនច្រមុះក្រោមស្ពានអាកាស ៧ មការា ប៉ុន្តែមិនបង្ករជារបួសស្នាមឡើយ ។

    កាលពីរំលងអាធ្រាត្រថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០១៩ នេះមានករណីរថយន្តទំនើបមួយគ្រឿងបានបើកបុកឃឿនច្រមុះជ្រូកក្រោមស្ពានអាកាស ៧ មករា តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសទេ គ្រាន់តែរថយន្តខូតខាតខាងមុខ និងខូចខឿនផ្លូវតែប៉ុណ្ណោះ ប៉ុន្តែរឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះម្ចាស់រថយន្តត្រូវបានគេស្គាល់ថាគឺជាកំពូលកីឡាករបាល់ទាត់ដ៏ឆ្នើមប្រចាំប្រទេសកម្ពុជាដែលជាអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Pahang FA របស់ម៉ាឡេស៊ី ចាន់ វឌ្ឍានាកា ។

    ប្រភពពីសាក្សីនៅទីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តទំនើប Lexus Nx200t ស្លាកលេខភ្នំពេញ 2AX-7011 ដែលបើកបរដោយតារាបាល់ទាត់ ចាន់វឌ្ឃានាកា ដែលមានរហ័សនាម CV11 រួមជាមួយស្រីដ៏ស្រស់ស្អាតម្នាក់ទៀត បានបើកបានឡានទៅបុកនឹងខឿនច្រមុះជ្រូកក្រោមស្ពានអាកាស ៧ មករា នឹងព្យាយាមរត់គេចពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់បាននៅជិតពេទ្យលោកសង្ឃ ៕

    ទស្សនាវីដេអូខាងក្រោម៖

    ផ្សាយផ្ទាល់(Live)៖​ កីឡាករបាល់ទាត់ជម្រេីសជាតិដ៏ល្បីរបស់កម្ពុជា​(CV11) ចាន់​ ​វឌ្ឍនាកា​ រួមជាមួយនារីស្រស់សោភាម្នាក់បានបេីករថយន្តសេរីទំនេីប​ Lexus Nx200t ស្លាកលេខភ្នំពេញ2AX-7011 បុកឃឿនច្រមុះជ្រូកក្រោមស្ពានអាកាស7 មករា​ ទាំងកណ្តាលអាធ្រាត​ ថ្ងៃទី៨​ ខែមករា​ ឆ្នាំ២០១៩​ អត់មានរងរបួសនោះទេ​ គ្រាន់តែខូចខាតរថយន្តនិង​ ឃឿនច្រមុះជ្រូកតែប៉ុណ្ណោះ​។

    Fresh Newsさんの投稿 2019年1月7日月曜日

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី