ការសិក្សាបង្ហាញថា Mbappe គឺជាកីឡាករដែលថ្លៃបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន

6149

ការសិក្សាមួយបានសន្និដ្ឋានថា Kylian Mbappe របស់ក្លឹប Paris Saint-Germain គឺជាកីឡាករដ៏មានតម្លៃខ្លួនថ្លៃបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ។​

Image result for Kylian Mbappe

តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំសញ្ជាតិបារាំងកីឡាករ Kylian Mbappe ត្រូវបានគេបាន់ប្រមាណថាមានតម្លៃរហូតដល់ ២១៨,៥ លានអឺរ៉ូ ខណះដែលកីឡាករដែលមានតម្លៃខ្លួនលំដាប់ទីមានតម្លៃត្រឹមតែ ២០០,៣ លានអឺរ៉ូ គឺខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Tottenham Hotspur ។

Related image

ចំណែកឯមិត្តរួមក្រុមនៅ PSG របស់កីឡាករ Mbappe តារាសញ្ញាតិប្រេស៊ីល Neymar ស្ថិតនៅលំដាប់ទី ៣ ក្នុងការសិក្សាដែលធ្វើឡើងដោយ CIES Football Observatory ដោយមានតម្លៃប្រមាណ ១៩៧,១ លានអឺរ៉ូ ដោយ Raheem Sterling និង Mohamed Salah បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ និងលេខ ៥ រៀងគ្នា ។

Related image

ខណះម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាលកំពូលខ្សែប្រយុទ្ធ Lionel Messi របស់ក្លឹប Barcelona ស្ថិតនៅលេខរៀងទី ៧ ឯណោះជាមួយតម្លៃខ្លួន ១៧១,២ លានអឺរ៉ូ ស្របពេលដែលខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹប Juventus កីឡាករ Cristiano Ronaldo មានតម្លៃខ្លួន ១២៧,២ លានអឺរ៉ូដែលជាប់ចំណាត់លេខរៀងទី ១៩  ។

Image result for lionel messi with cristiano ronaldo

ក្នុងចំណោមកីឡាករចំនួន ២៧ នាក់ដែលមានតម្លៃលើស ១០០ លានអឺរ៉ូមកពីក្លឹបចំនួន ១៦ នៅក្នុងក្របខ័ណ្ឌ Premier League , ចំនួន ៥ នៅក្របខ័ណ្ឌ La Liga Santander , ចំនួន ៣ ក្លឹបនៅក្នុងក្របខ័ណ្ឌ Serie A  , ២ ក្លឹបនៅក្នុងក្របខ័ណ្ឌ Ligue 1 និង ចំនួន ១ នៅក្នុងក្របខ័ណ្ឌ Bundesliga របស់អាល្លឺម៉ង់ ។ កីឡាករទាំង ២៧ នាក់នេះត្រូវបានតំណាងដោយ ១១ ប្រទេសផ្សេងគ្នាដូចជាប្រេស៊ីល ៦ នាក់  , អង់គ្លេស ៥ នាក់ , បារាំង ៥ នាក់ , អាហ្សង់ទីន ២ នាក់ , ព័រទុយហ្គាល់ ២ នាក់ ,បែលហ្ស៊ិក ២ នាក់ , អេហ្ស៊ីប  អាល្លឺម៉ង់  សេណេហ្គាល់ អ៊ុយរូហ្គាយ និងអ៊ីតាលី មានចំនួនមួយរូបដូចគ្នា ៕

ដោយ៖តារា

ប្រភព :
marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី