ធ្លាក់ជើងពេក Atletico Madrid មិនមានគម្រោងរក្សា Luis Suarez ដល់រដូវកាលក្រោយទេ

33344
  • យោងតាមសារព័ត៌មានអេស្ប៉ាញ COPE បានឲ្យដឹងថា Atletico Madrid មិនមានគម្រោងរក្សា Luis Suarez លើសពីរដូវកាលនេះទេ ហើយនឹងព្យាយាមលក់គាត់នៅរដូវក្តៅ។
    ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយ បានចូលរួមជាមួយក្លឹប Atletico Madrid ពីក្លឹបរួមលីគ Barcelona ក្នុងឆ្នាំ ២០២០ ហើយកិច្ចសន្យារបស់កីឡាករជើងស៊ុតរូបនេះ នឹងត្រូវផុតកំណត់ក្នុងរយៈពេល ៦ខែទៀតនេះ។ កាលពីរដូវកាលមុន អតីតកីឡាករក្រុមហង្សក្រហម Liverpool ខាងលើស៊ុតបញ្ចូលទីបានចំនួន ២១ គ្រាប់ ដែលបានជួយឱ្យក្រុមរបស់លោក Diego Simeone លើកពានក្របខណ្ឌ La Liga ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ៧ ឆ្នាំ។
    ទោះជាយ៉ាងនេះក្តី ទម្រង់លេងរបស់ Suarez បានធ្លាក់គួរឱ្យកត់សម្គាល់ ហើយធ្វើឱ្យក្រុមយក្សនៃទីក្រុងម៉ាឌ្រីដមួយនេះ ហាក់ធ្លាក់ការពេញចិត្តលើខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះ និងពិចារណាបញ្ចេញអតីតខ្សែប្រយុទ្ធក្រុមអ្នកមានបុណ្យ Barcelona នៅចុងបញ្ចប់រដូវកាលនេះ។
    គិតមកទល់ពេលនេះ Luis Suarez ស៊ុតបញ្ចូលទីបាន ៧គ្រាប់ ក្នុងក្របខ័ណ្ឌលីគកំពូលរបស់អេស្ប៉ាញរដូវកាល២០២១/២០២២ ប៉ុន្តែគ្រាប់បាល់ចុងក្រោយរបស់គាត់បានកើតឡើងតាំងពីថ្ងៃទី៧ ខែវិច្ឆិកាមកម្លេះ ហើយចាប់ពីពេលនោះមក Suarez មិនទាន់រកគ្រាប់បាននៅឡើយទេ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី