៦ឆ្នាំចុងក្រោយនេះ Messi បានផ្ដួល Ronaldo ក្លាយជាស្តេចទាត់បាល់ហ្វ្រីឃីកល្អបំផុត

33344
  • Lionel Messi បានទម្លាក់ Cristiano Ronaldo ក្លាយជាស្តេចទាត់ហ្វ្រីឃីកឆ្នើមបំផុត ក្នុងពិភពបាល់ទាត់សម័យទំនើបនេះ។
    មុនឆ្នាំ២០១៣ Ronaldo គឺជាស្តេចទាត់ហ្វ្រីឃីកគ្មានគូប្រៀបជាមួយនឹងការស៊ុតបាល់ហ្វ្រីឃីកជោគជ័យចំនួន ៤៥ដងក្នុង ១៣រដូវកាល។ Messi ធ្វើសម្រេចបានតែ ២២លើកប៉ុណ្ណោះក្នុងសម័យនោះ។
    ទោះជាយ៉ាងណាក៏ដោយ ៦ រដូវកាលចុងក្រោយនេះ ម្ចាស់ពានរង្វាន់ Ballon D’or ៧សម័យកាល Messi បានបង្កើតកំណត់គួរឱ្យភ្ញាក់ផ្អើលស្ទើរមិនជឿ។ កីឡាករអាហ្សង់ទីនវ័យ ៣៤ឆ្នាំខាងលើ បានស៊ុតបាល់ហ្វ្រីឃីកចំនួន ៣៦ ដងដើម្បីក្លាយជាស្តេចបាល់ហ្វ្រីឃីកនៅលើពិភពលោក។
    Ronaldo អាចបន្ថែមបាល់ហ្វ្រីឃីកបានត្រឹមតែ ១១គ្រាប់ប៉ុណ្ណោះក្នុង ៦រដូវកាលចុងក្រោយនេះ។ ដូច្នេះហើយ Ronaldo បានស៊ុតបាល់ហ្វ្រីឃីកសរុបចំនួន ៥៦ ដងក្នុងអាជីពរបស់គាត់ ខណៈដែល Messi ធ្វើបានសម្រេច ៥៨លើក។
    ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ Ronaldo មិនអាចតាមទាន់ Messi នោះទេសម្រាប់កំណត់ត្រាផ្ទាល់ខ្លួន ទាំងការរកគ្រាប់បាល់ក្នុងរដូវកាលនីមួយៗ ជាពិសេសនាពេលកន្លងមកនេះ ខ្សែប្រយុទ្ធចំណូលថ្មីរបស់ PSG ទើបតែឈ្នះពានរង្វាន់បាល់មាស Ballon D’or ជាលើកទី៧ នៅក្នុងអាជីពរបស់លោក ដែលគ្មានកីឡាករណាធ្វើបានដូចលោកឡើយ ខណៈ CR7 ឈ្នះបានតែ ៥លើកប៉ុណ្ណោះ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី